សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី​៖ យុវជន​ត្រូវ​ចេះដឹង​គុណ​អ្នក​ជួយ​ខ្លួន តាមរយៈ​ការ​តបស្នង​នូវ​អំពើ​ល្អ​

2023/03/30 11:55:47 pm        369

​ភ្នំ​ពេញ​៖ សម្ដេចព្រះ​អភិ​សិរី​សុគន្ធា មហាសង្ឃរាជ​ធិបតី​គតិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​សាកលវិទ្យាធិការ នៃ​ពុទ្ធិក​សាកល​វិទ្យា​ល​ព្រះ​សីហមុនី​រាជា មាន​សង្ឃដីកា​អំពាវនាវ​ដល់​យុវជន​ទាំងអស់ ត្រូវ​ចេះដឹង​គុណ​ចំពោះ​អ្នក​ធ្វើអំពើ​ល្អ​ដល់​ខ្លួន ហើយ​ត្រូវ​តបស្នង​នូវ​អំពើ​ទៅវិញ ដើម្បី​បានជា​គុណធម៌​ក្នុង​ជីវិត។​

​ក្នុង​ពិធី​បើក​ការប្រឡង​ជ្រើសរើស​មណ​និស្សិត និង​និស្សិត ឲ្យ​ចូលរៀន​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន ជំនា​ន់ទី​១៨ ឆ្នាំ​សិក្សា​២០២៣-២០២៤ នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី មាន​សង្ឃដីកា​ថា មនុស្ស​ម្នាក់ៗ តែងតែ​ទទួលបាន​ការជួយ​ពី​មនុស្ស​ជាច្រើន​នៅ​ជុំវិញខ្លួន ដែល​ក្នុងនោះ ​មាន​មាតាបិតា សាច់ញាតិ គ្រូបង្រៀន និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាដើម។

​សម្ដេចព្រះ​មហាសង្ឃរាជ មាន​សង្ឃដីកា​បន្តថា យុវជន​ជា​សិស្ស​និស្សិត ត្រូវមាន​ការចង់ចាំ​ថា ខ្លួន​បាន​សិក្សា​រៀនសូត្រ ប្រកបដោយ​សុវត្ថិភាព ក្នុង​អគារសិក្សា​ល្អ គឺ​មកពី​ការខិតខំ​អភិវឌ្ឍ​របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន ហើយ​ត្រូវ​តបស្នង​រាជរដ្ឋាភិបាល តាមរយៈ​ការប្រឹងប្រែង​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង មកជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ ជាពិសេស​ត្រូវធ្វើ​ខ្លួន​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អ ដើម្បី​កុំ​ឲ្យ​សង្គមជាតិ មាន​ផលវិបាក​ដោយសារ​ខ្លួន។​

​សម្ដេចព្រះ​មហាសង្ឃរាជ បួរ គ្រី បាន​សង្ឃដីកា​បន្ថែមថា ជាក់ស្ដែង​ដូច​សមណ​និស្សិត និង​សិស្ស​និស្សិត បាន​សិក្សា​នៅ​ពុទ្ធិក​សាល​ល​វិទ្យា​ព្រះ​សីហមុនី​រាជា ដោយ​ឥតគិតថ្លៃ​រយៈពេល ៤​ឆ្នាំ តាមរយៈ​ទទួល​នូវ​អាហារូបករណ៍ ១០០​ភាគរយ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ ពី​ការយកចិត្តទុកដាក់ ពី​ថ្នាក់​គណៈ​គ្រប់គ្រង​សាលា ពិសេស​ការគិតគូ​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ទើប​សិស្ស​និស្សិត​ទាំងអស់ បាន​សិក្សា​បាន​បែបនេះ។​

​បើតាម​ឯកឧត្តម ងួន ស្ដេច​ភក្តី មានប្រសាសន៍ថា សម្រាប់​សមណ​និស្សិត និង​សិស្ស​និស្សិត ត្រូវ​ប្រឡង​ចូល​សិក្សា​ឆ្នាំ​ថ្មី​នេះ មាន​ចំនួន​ជាង ៧០០​អង្គ​/​នាក់ ដោយ​ផ្ដោត​ឡើង​ជំនាញ​មួយចំនួន ក្នុងនោះ​មាន​គណិតវិទ្យា និង​ភាសា​អង់គ្លេស​ជាដើម ៕ អត្ថបទ​៖ បាន សុខ​រិ​ទ្ធិ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm