កម្ពុជា-ជប៉ុន សហការគ្នាពង្រីកការកសាងកេរ្តិ៍ឈ្មោះម៉ាកនៅកម្ពុជា ដើម្បីជំរុញការនាំចេញ

2023/03/31 01:35:07 am        937

​ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា អង្គភាពប្រកាសនីយបត្រតក្កកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការ ស្តីពីការស្រាវជ្រាវការកសាងកេរ្តិ៍ឈ្មោះម៉ាក ក្នុងគោលបំណងសិក្សាស្រាវជ្រាវ ការកសាងរៀបចំការវេចខ្ចប់ ក៏ដូចជាជួយរៀបចំចុះបញ្ជីសម្រាប់ឲ្យម៉ាក ដែលមាននៅកម្ពុជាដើម្បីពង្រីកបន្ថែមដល់ការនាំចេញ។

ពិធីចុះហត្ថលេខាធ្វើឡើង រវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ជា, ឯកឧត្តម កូហ្សិ ហាម៉ាណុ (KORCHI HAMANO) ប្រធានអង្គភាពប្រកាសនីយបត្រតក្កកម្ម និងសាស្រ្តាចារ្យ ហាយតូហ្សី នីហ្សីម៉ុរ៉ា (HIDETOSHI NISHIMURA) វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំអាស៊ាន និងអាស៊ីបូព៌ា (ERIA)។

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា កិច្ចសហការនេះ ផ្តល់អត្ថប្រយោជន៍ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ម៉ាកសមូលហភាព ម៉ាកនិយ័តកម្ម ដែលកម្ពុជាកំពុងមានបច្ចុប្បន្ននេះឲ្យទទួលការរៀបចំត្រឹមត្រូវ និងបានអត្ថប្រយោជន៍ទៅដល់ប្រជាកសិករ ពាណិជ្ជករ អាជីវករ ដើម្បីឲ្យការការពារដែលក្រសួងបានរៀបចំជូនប្រជាកសិករទាំងអស់នេះ ទទួលបានអត្ថប្រយោជន៍បន្ថែម និងការជួយជំរុញនូវការកាត់បន្ថយភាពក្រីក្រ។

ក្រសួងបានចុះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញមួយចំនួន ដូចជាម្រេចកំពត/កែប ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំព្រៃមណ្ឌលគិរី និងក្រូចខ្លុងកោះទ្រង់ ដូច្នេះម៉ាកទាំងអស់នេះហើយដែលបានរៀបចំចុះ ប៉ុន្តែការវេចខ្ចប់នៅមានកម្រិត ហើយតម្លៃលក់ចេញក៏មិនបានខ្ពស់ទៅតាមនឹងដូចគ្នា។

ឯកឧត្តម បានអះអាងបន្ថែមថា កិច្ចសហការខាងលើនេះដែរ ក៏ដើម្បីសម្រួលទៅលើផលិតផលពាក់ស្លាករបស់ខ្មែរផងដែរ ដើម្បីកុំឲ្យមានការក្លែងបន្លំ ក៏ដូចជាបង្កើននូវទំនុកចិត្ត នៅពេលដែលអ្នកទិញយកទៅប្រើប្រាស់ ពួកគាត់នឹងដឹងថាម៉ាកនេះត្រូវបានកសាងឡើងនៅស្រុកខ្មែរ ប្រើប្រាស់ តាមរយៈដែលមានការចូលរួមពីក្រសួងពាណិជ្ជកម្មទៅលើផលិតផល និងសម្គាល់ទៅលើសមាគមដែលជាម្ចាស់នៃម៉ាកទាំងអស់នោះ។

មកដល់បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបានចុះផលិតផល និងទំនិញក្នុងបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ឬហៅថា ជីអាយ (GI) រួចរាល់មួយចំនួនហើយដែរ ដូចជា៖ ម្រេចកំពត ក្រូចថ្លុងកោះទ្រង់ ទឹកឃ្មុំព្រៃមណ្ឌលគិរី ស្ករត្នោតកំពង់ស្ពឺ បង្កងទឹកសាបខេត្តតាកែវ។

ក្រៅពីនេះ ក្រសួងពាណិជ្ជកម្ម ក៏គ្រោងនឹងចុះបញ្ជីទៅលើផលិតមួយចំនួនទៀតរួមមាន៖ ទឹកត្រីកំពត ពងទាកូនស្រែរនោង ម្រេចគិរីវង់ កាហ្វេរតនគិរី សាច់ក្រកសៀមរាប ម្នាស់ទឹកឃ្មុំស្ទឹងត្រែង ទុរេនកំពត ក្រូចពោធិ៍សាត់បាត់ដំបង ណែមបាត់ដំបង អង្ករស្វាយក្រហមខេត្តស្វាយរៀង និងអំបិលក្រួសកំពតជាដើម៕ អត្ថបទ៖ បូរ៉ាវី



អត្ថបទដែលទាក់ទង

ពិព័រណ៍ “សួស្តី ឥណ្ឌូនេស៊ី ឆ្នាំ២០២៦” ជំរុញការផ្សព្វផ្សាយផលិតផលនិងពង្រឹងពាណិជ្ជកម្មទ្វេភាគីឥណ្ឌូនេសីនិងកម្ពុជា
2026/09/19 05:27:12 pm        1
ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
2026/09/19 05:10:11 pm        1
ឧត្តមសេនីយ៍ឯក យឹម លាង បញ្ជាក់ពីផែនការការពារសន្តិសុខនៃសន្និសីទអន្ដរជាតិ ស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2026/09/19 04:48:27 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្នងការសហភាពអឺរ៉ុប៖សេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបង្ហាញពីភាពធន់ ប៉ុន្តែកំណើននឹងថយចុះនៅឆ្នាំក្រោយ

2026/09/19 05:36:43 pm
​លោក ពូទីន លើកឡើងថា មេដឹកនាំអឺរ៉ុបមួយចំនួនកំពុង «ត្រៀមខ្លួនធ្វើសង្គ្រាម» ជាមួយរុស្ស៊ី
2026/09/19 05:33:57 pm
​នាយករដ្ឋមន្ត្រីនេប៉ាល់ ប្តេជ្ញាផ្តល់អាទិភាពដល់ប្រព័ន្ធជូនដំណឹងជាមុនអំពីគ្រោះមហន្តរាយ
2026/09/19 05:29:25 pm
​ពិព័រណ៍ “សួស្តី ឥណ្ឌូនេស៊ី ឆ្នាំ២០២៦” ជំរុញការផ្សព្វផ្សាយផលិតផលនិងពង្រឹងពាណិជ្ជកម្មទ្វេភាគីឥណ្ឌូនេសីនិងកម្ពុជា
2026/09/19 05:27:12 pm
​ការកើនឡើងនៃការប្រយុទ្ធគ្នានៅយេម៉ែន បានបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន
2026/09/19 05:23:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/16 04:04:27 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/14 09:05:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/19 11:40:16 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm