ភ្នំពេញ៖ ក្រុមការងារកម្លាំងឆ្លើយតប នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម និងមន្រ្តីជំនាញនៃសហភាពអឺរ៉ុប ព្រមទាំងមន្រ្តីមកពីអន្តរក្រសួងពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះបានចូលរួមបិទវគ្គបំប៉នពិសេស ការធ្វើលំហាត់លើតុ និងលំហាត់អនុវត្តជាក់ស្តែងលើទីវាល សម្រាប់ការការពារសន្តិសុខ សុវត្ថិភាព ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាជនពិការអាស៊ានលើកទី១២ ដែលពិធីបិទវគ្គបំប៉នពិសេសនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជា្ញធរជាតិអាវុធគីមី ។





