អារ៉ាប់រួម៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួមលោក សេក ម៉ូហាមេត ប៊ីន ហ្សាយេត អាល់ ណាហ៊ីយ៉ាន់ទ្រង់ បានតែងតាំងព្រះរាជបុត្រច្បង Sheikh Khaled ជារជ្ជទាយាទនៃក្រុងឌូបៃ ជារាជធានីសម្បូរប្រេងជាងគេបំផុតនៃរដ្ឋឈូងសមុទ្រ ហើយនឹងបានតែងតាំងព្រះអនុជផ្សេងទៀតឲ្យកាន់មុខតំណែងកំពូលៗផងដែរ។
សេកម៉ូហាមេត បានក្លាយជាប្រធានាធិបតី និងជាអ្នកដឹកនាំក្រុងឌូបៃកាលពីឆ្នាំមុន បន្ទាប់ពីគ្របគ្របប្រទេសផលិតប្រេងក្នុងក្រុម OPEC ដែលមានសម្ព័ន្ធភាពជាសហរដ្ឋអាមេរិករយៈជាច្រើនឆ្នាំនោះ បានតែងតាំងព្រះអនុជឈ្មោះ សេក ម៉ាន់សួ ជាអនុប្រធានាធិបតីប្រទេសអារ៉ាប់រួម រួមជាមួយអ្នកដឹកនាំក្រុងឌូបៃឈ្មោះ សេក ម៉ូហាមេត ប៊ីន រ៉ាស៊ីត អាល់ ម៉ាក់ទុម ផងដែរ។
នេះគឺជាការបង្ហាញអំណាចប្រមូលផ្តុំបន្ថែមទៀតក្នុងក្រុង Abu Dhabi ដែលជារាជធានីប្រកបទៅដោយគុណតម្លៃធនធានប្រេងដ៏មហាសាលនៃសហព័ន្ធអារ៉ាប់រួម។ ពិសេសក្រុងឌូបៃជាតំបន់ពាណិជ្ជកម្ម និងតំបន់ទេសចរនៃតំបន់ឈូងសមុទ្រ៕
អត្ថបទ៖ មករា