ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ និងក្រុមហ៊ុន Future Focus Solution រួមគ្នារៀបចំសិក្ខាសាលាស្តីពីការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងស្តីពីការគាំងបេះដូង និងការបាត់ស្មារតីដោយសារកម្តៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
អ្នកឯកទេសមកពីមន្ទីរពេទ្យសិង្ហបុរីលោក Ong Eng Hock, Marcus បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះធ្វើឡើងដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងករណ៍ដែលត្រូវសង្គ្រោះកីឡាករ ក៏ដូចប្រជាជនទូទៅ។ ចំនែកលោកវេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ត្រកីឡា និងដូពីងបានបញ្ជាក់ថា សិក្ខាសាលានេះមានសារៈសំខាន់ណាស់ ព្រោះជាផ្នែកមួយដ៏សំខាន់ក្នុងការថែរក្សាសុខភាពកីឡាករ ក៏ដូចជាភ្ញៀវដែលអញ្ជើញមកកម្ពុជាកំឡុងស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម។
សូមជម្រាបជូនថា គណៈកម្មការជំនាញវេជ្ជសាស្ត្រកីឡាបានត្រៀមខ្លួនរួចរាល់ ដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកើតឡើងក្នុងការប្រកួតស៊ីហ្គេមពាក់ព័ន្ធនឹងសុខភាពអត្តពលិក ប្រតិភូចូលរួម ក៏ដូចជាមហាជនដែលចូលរួមគាំទ្រ។ ស៊ីហ្គេម ២០២៣ ដំណើរការពីថ្ងៃទី២៩ ខែមេសាដល់ថ្ងៃទី១៧ ខែឧសភា ខណៈអាស៊ានប៉ារ៉ាហ្គេមពីថ្ងៃទី០៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣៕