អាល្លឺម៉ង់៖ បុគ្គលិកយោធាជាង ១,៧០០នាក់បានចូលរួមក្នុងសមយុទ្ធយោធាពហុជាតិ ដែលបានរៀបចំដោយយោធាសហរដ្ឋអាមេរិកនៅទីក្រុង Grafenwoehr ភាគខាងត្បូងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអង្គារ។ ប្រទេសចំនួន ១៨ រួមទាំងបុគ្គលិកមកពីប្រទេសអាល្លឺម៉ង់បានចូលរួមក្នុងសមយុទ្ធ ដែលបានធ្វើឡើងក្នុងពេលដំណាលគ្នានៅលើទីលានហ្វឹកហាត់នៅប្រទេសដាណឺម៉ាក និងរ៉ូម៉ានី។

ឧត្តមសេនីយទោលោក Stephen Maranian អគ្គបញ្ជាការនៃទីបញ្ជាការកងកាំភ្លើងធំទី៥៦ បាននិយាយថា ឆ្នាំនេះជាលើកដំបូងហើយដែលពួកយើងកំពុងរួមគ្នានូវសមាសភាពថ្មីៗមួយចំនួន រួមទាំងប្រតិបត្តិការជាមួយប្រទេសចំនួន ១៨ប្រទេសផ្សេងៗគ្នា ក្នុងបរិយាកាសទំនាក់ទំនងជាដៃគូបេសកកម្មបាញ់គ្រាប់ពិត។ លោក Maranian និយាយថា សមយុទ្ធបែបនេះគឺចាំបាច់រវាងសមាជិករបស់សម្ព័ន្ធយោធាណាតូ។ វាមានសារៈសំខាន់ដែលបណ្តាប្រទេសរបស់យើងទាំងអស់អាចធ្វើការជាមួយគ្នាបានយ៉ាងរលូន ហើយយើងហ្វឹកហាត់ និងអនុវត្តអ្វីៗក្នុងពេលវេលាសន្តិភាព។ សម្ព័ន្ធមិត្តរបស់យើងមាន ៣០ប្រទេស ហើយដោយមានការផ្តល់សច្ចាប័នដោយក្តីសង្ឃឹមនៃសមាជិកភាពប្រទេសស៊ុយអែត និងហ្វាំងឡង់ វានឹងមានរហូតដល់ ៣២ប្រទេស។ ប្រទេសហ្វាំងឡង់ និងស៊ុយអែតបានស្នើសុំចូលរួមក្នុងសម្ព័ន្ធយោធាឆ្លងសមុទ្រអាត្លង់ទិកកាលពីឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ប៉ុន្តែដំណើរការនេះត្រូវបានប្រទេសទួរគី និងហុងគ្រីបានមិនយល់ព្រមលើបំណងរបស់ប្រទេសស៊ុយអែត៕
អត្ថបទ៖ ប៊ុនថន