កិច្ចប្រជុំគណៈរដ្ឋមន្ត្រីបានអនុម័តទាំងស្រុង" សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ"

2023/03/31 06:58:08 pm        410

ភ្នំពេញ៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣១មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ​ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួននោះ កិច្ចប្រជុំបានសម្រេចទាំងស្រុងលើរបៀបវារៈ"សេចក្តីព្រាងស្ដីពីលទ្ធកម្មសាធារណៈ"។

បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​បានបញ្ជាក់ប្រាប់បណ្តាញអ្នកសារព័ត៌មានថា លទ្ធកម្មសាធារណៈដំបូងនៅកម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយផ្អែកតាមមាត្រា៥០ ​នូវច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុឆ្នាំ១៩៩៣ ​ដែលចែងថា "ចំណាយក្នុងការសាងសង់ ឬទិញសម្ភារៈផ្សេងៗ​ក្នុងថវិកាទូទៅ​របស់រដ្ឋនិង​ក្នុងគណនី​ពិសេស​រតនាគារជាតិ​ត្រូវស្ថិតក្រោមនីតិវិធីនៃការដេញថ្លៃជាសាធារណៈ។

ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានរៀបចំនិងដាក់​ឲ្យ​អនុវត្តជាបន្តបន្ទាប់ ​ព្រមទាំងនៅជាធរមានរហូតមកដល់បច្ចុប្បន្ន។ច្បាប់ស្ដីពីលទ្ធកម្មសាធារណៈឆ្នាំ២០១២នេះ ​បាន​កំណត់​ឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើរ​តួនាទីជា​ស្ថាប័ន​មានសមត្ថកិច្ចក្នុងការគ្រប់គ្រងលទ្ធកម្មសាធារណៈនិង​មាន​សិទ្ធិអំណាចរៀបចំ​គោលនយោ បាយលទ្ធកម្មសាធារណៈព្រមទាំង​អនុវត្តសិទ្ធិអំណាចដែល​មានក្នុងច្បាប់​និង​លិខិត​បទដ្ឋានពាក់ព័ន្ធ។

ទោះជាបែបនេះក្តី ស្របតាមកម្មវិធីកែទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ​និងយុទ្ធសាស្ត្រនៃការ​កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ រាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ក្នុងការបន្តពង្រឹងយន្តការ​គណនេយ្យភាពតាមរយៈក្របខណ្ឌនិយ័តកម្ម​ដែល​ក្នុងនោះ​ត្រូវកែប្រែតួនាទីរបស់ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​ជានិយ័តករ ​និងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម ​ចំណែកឯស្ថាប័នអនុវត្តលទ្ធកម្ម​ត្រូវ​ទទួលខុសត្រូវនិងមានគណនេយ្យភាពចំពោះការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

គោលបំណងនៃសេចក្តីព្រាងច្បាប់នេះ ​ធ្វើឡើងក្នុងគោលដៅធានាបាន ​នូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព​ការប្រកួតប្រជែង ​និងការសន្សំសំចៃព្រមទាំង​ស្របតាម​ឧត្តមានុវត្តន៍អន្តរជាតិ​ដោយប្រែក្លាយតួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មកិច្ចលទ្ធកម្ម។ចំណែកក្រសួងស្ថាប័ននឹងត្រូវបានផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវជាមួយ​នឹង​គណនេយ្យភាព​ពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។សេចក្តីព្រាងច្បាប់ស្ដីពី​លទ្ធកម្ម​សាធារណៈបានកំណត់គោលការណ៍សំខាន់ៗ​អំពីមុខងារនិងការទទួលខុសត្រូវឲ្យដាច់ពីគ្នា​រវាង​ស្ថាប័នគ្រប់គ្រងលទ្ធកម្មនិងស្ថាប័នអនុវត្តលទ្ធកម្ម ការផ្ទេរសិទ្ធិអំណាចនិងការទទួលខុសត្រូវ​លើកិច្ចលទ្ធកម្មជូនស្ថាប័នអនុវត្តលទ្ធកម្មការពង្រឹង និងការកែលម្អយន្តការនៃការទទួលនិង​ដោះស្រាយ​បណ្ដឹង​តវ៉ា​លទ្ធកម្មឲ្យមាន​ឯករាជ្យ​ភាព​ជាមួយ​នឹង​ការបង្កើត​ឲ្យមានរបប​ដាក់​ទោសទណ្ឌ។

សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធកម្មសាធារណៈត្រូវបានអនុម័ត ​និងចូលជាធរមាន ច្បាប់នេះនឹងក្លាយ​ជាក្របខណ្ឌ​គតិយុត្តគោលដ៏សំខាន់មួយ សម្រាប់​ពង្រឹង​ប្រព័ន្ធ​លទ្ធកម្ម​សាធារណៈនៅ​ព្រះរាជា​ណាចក្រកម្ពុជា​លើការគ្រប់គ្រង ​និងការអនុវត្តកិច្ចលទ្ធកម្មឲ្យកាន់តែមានភាពជឿទុកចិត្ត ប្រសិទ្ធភាព ​តម្លាភាព ការប្រកួតប្រជែង ​និងការសន្សំសំចៃស្របតាមឧត្តមានុវត្តន៍​អន្តរជាតិព្រមទាំង​រួមចំណែកដល់ការសម្រេចបាននូវទិសដៅនៃការកែទម្រង់ការគ្រប់ប្រុសហិរញ្ញវត្ថុសាធារណៈ ក្នុង​រយៈពេលវែង។ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកំណើន​សេដ្ឋកិច្ច ​និងសមធម៌សង្គម៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm