​អាមេរិក​ជំរុញ​ឲ្យ​ពលរដ្ឋ​ចាកចេញ​ពី​រុស្ស៊ី​ភ្លាមៗ​ បន្ទាប់ពី​ការចាប់ខ្លួន​អ្នករាយការណ៍​ព័ត៌មាន​

2023/03/31 07:05:08 pm        352

​អាមេរិក៖ ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមីនា បាន​ជំរុញ​ឱ្យ​ពលរដ្ឋ​ដែល​រស់នៅ ឬ​ធ្វើដំណើរ​ក្នុង​ប្រទេស​រុស្ស៊ី​ចាកចេញ​ជាបន្ទាន់ ក្នុង​ពេល​មានការ​ចាប់ខ្លួន​អ្នករាយការណ៍​ព័ត៌មាន​អាមេរិក​ម្នាក់ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពីបទ​ចារកម្ម ជា​ទង្វើ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មកលើ​អ្នកសារព័ត៌មាន​បរទេស ចាប់តាំងពី​រុស្ស៊ី​បាន​ឈ្លាន​ពាន​លើ​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​រង​របស់​ក្រសួងការពារជាតិលោក Vedant Patel បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា សហរដ្ឋ​អាមេរិក​ថ្កោលទោស​ក្នុងន័យ​ខ្លាំង​បំផុត ចំពោះ​បំណង​បន្ត​របស់​វិមាន​ក្រឹម​ឡាំង​ដើម្បី​បំភិតបំភ័យ ដាក់​គំនាប និង​ដាក់ទណ្ឌកម្ម​លើ​អ្នកសារព័ត៌មាន និង​សំឡេង​សង្គម​ស៊ីវិល​។ តុលាការក្រុង​មូ​ស្គូបានចេញ​សេចក្តីសម្រេច​ថា ជនជាតិ​អាមេរិក និង​ជា​អ្នកសារព័ត៌មាន​ប្រចាំ​សារព័ត៌មាន Wall Street Journal លោក Evan Gershkovich នឹង​ត្រូវបាន​ឃុំខ្លួន​ជិត​ពីរ​ខែ​ពីបទ​សង្ស័យថា​បាន​ប្រព្រឹត្ត​ចារកម្ម​។ អង្គភាព​សេវា​សន្តិសុខ FSB របស់​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា អង្គភាព​នេះ​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ​លើ​លោក Gershkovich។ វិមាន​ក្រឹម​ឡាំង​បាន​និយាយថា លោក​ត្រូវបាន​រកឃើញ​កំហុស ប៉ុន្តែ​មិនមាន​ភស្តុតាង​ឯកសារ ​ឬ​វីដេអូ​នោះទេ​។ រដ្ឋបាល​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden បាន​និយាយថា វា​ជាការ​ព្រួយបារម្ភ​ខ្លាំង ហើយ​មន្ត្រី​បាន​ទាក់ទង​ជាមួយ​និយោជក និង​ក្រុមគ្រួសារ​របស់លោក Gershkovich រួចហើយ​។

ក្រុមគាំទ្រ​អ្នកសារព័ត៌មានបានទាមទារ​ឱ្យ​ដោះលែងលោក Gershkovich​។ ករណីនេះ​នឹងធ្វើ​ឲ្យ​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​លើ​ទំនាក់ទំនង​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​វ៉ាស៊ីនតោន ជា​ប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​។ សហរដ្ឋ​អាមេរិកគឺជា​អ្នកគាំទ្រ​ផ្នែក​យោធា​ដ៏​ធំ​បំផុត​របស់​អ៊ុយ​ក្រែ​ន ខណៈ​ទីក្រុង Kyiv ប្រយុទ្ធប្រឆាំង​ការឈ្លានពាន​របស់​រុស្ស៊ី ហើយ​បានដាក់​ទណ្ឌកម្ម​លើ​ទីក្រុង​មូ​ស្គូ ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​បញ្ចប់​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ លោក Gershkovich អាយុ ៣១ឆ្នាំ ជា​ជនជាតិ​អាមេរិក​ត្រូវបាន​ចាប់ខ្លួន​ដោយ​រុស្ស៊ី ចាប់តាំងពី​កីឡាករ​បាល់បោះ Brittney Griner ដែល​ត្រូវបាន​ចាប់ខ្លួន​ពេល​បានមក​ដល់ទី​ក្រុង​មូ​ស្គូ ​ជាមួយនឹង​ប្រេង​កញ្ឆា​មួយ​សប្តាហ៍​មុនពេល​ការវាយលុក​លើ​អ៊ុយ​ក្រែ​ន ប៉ុន្តែ​ត្រូវបាន​ដោះលែង​ដោយ​ការដោះដូរ​ឈ្លើយសឹក ១០ខែក្រោយ​មក៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        22
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        44
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm