បក្សនយោបាយនានា ចាប់ផ្តើមការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាថ្មី ក្នុងក្រុង-ស្រុកទាំង៥

2023/03/31 07:58:01 pm        466

ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែមីនានេះ បណ្តាគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុកដែលទើបបំបែក និងបង្កើតថ្មី ចាប់ផ្តើមយុទ្ធនាការឃោសនា​រក​សំឡេងឆ្នោត ​ខណៈការឃោសនាបោះឆ្នោតមានរយៈពេល៨ថ្ងៃ។

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ ជាថ្ងៃដំបូងនៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុកទាំង៥ ​ក្នុងខេត្តចំនួនបី ​ជាក់ស្តែង ​សង្កេតឃើញ ក្រុមការងារ​របស់​គណបក្សប្រជាជនកម្ពុជា ​នៅក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ​បានធ្វើការជួបជុំ និង​ណែនាំ​អំពី​កម្មវិធីឃោសនា​ដល់សមាជិក-សមាជិកា​គណបក្សរបស់ខ្លួន ដើម្បីធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពីគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជនកម្ពុជា។

លោក លី ច័ន្ទតុលា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងឧត្តុងម៉ែជ័យ បានឲ្យដឹងថា ​អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត សមាជិក-សមាជិកា​ទាំងអស់ត្រូវបានបែងចែក ដោយ​ចុះតាមមូលដ្ឋានរបស់ខ្លួននីមួយៗ​ ដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនាពេលខាង​មុខ​ទទួលបានជោគជ័យ។

ជាមួយគ្នានេះ សមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ លើកឡើងថា ពួកគាត់​បានត្រៀម​ខ្លួន​រួចរាល់ ដើម្បីចូលរួមការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាក្រុង ដែលនឹងរួមចំណែកដល់​ការអភិវឌ្ឍ​សម្រាប់​ជាប្រយោជន៍​ជូនប្រជាពលរដ្ឋ។

ជាការកត់សម្គាល់ ក្រៅពីគណបក្សប្រជាជនកម្ពុជា សង្កេតឃើញមានគណបក្សហ៊្វុនស៊ិនប៉ិច ចាប់ផ្តើម​មានសកម្មភាពឃោសនាព្រមគ្នា នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល។ ​យ៉ាងណាមិញ សកម្មភាព​ឃោសនានាពេលនេះ​ ពុំមានការរៀបចំជាទ្រង់ទ្រាយ​ធំឡើយ ដោយសារតែ​ជា​ការ​បោះឆ្នោត​អសកល ​ហើយអង្គបោះឆ្នោតជា​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់តែប៉ុណ្ណោះ។

ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក មានរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ មីនា ដល់ថ្ងៃទី៧ ​ខែមេសា ឆ្នាំ២០២៣ ហើយការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាក្រុង-ស្រុកនោះ រួមមាន​ ក្រុងអរិយក្សត្រ ​និងស្រុកសំពៅពូននៃខេត្តកណ្តាល, ក្រុងឧត្តុងម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ​នៃខេត្តកំពង់ស្ពឺ ​និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ។

ការបោះឆ្នោតនេះ មានគណបក្សនយោបាយបី​ដែលចូលរួមប្រកួតប្រជែងជ្រើសរើស​ក្រុម​ប្រឹក្សាក្រុង-ស្រុក មានដូចជា ​គណបក្សប្រជាជនកម្ពុជា, គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្សភ្លើងទៀន ​ខណៈអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ​ចំនួន ១៤៦រូប៕

អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm