សហគ្រិនជាស្រ្តី រំពឹងខ្ពស់ ចំពោះតម្រូវការផលិតផលរបស់ខ្លូនទៅក្នុងទីផ្សារកាន់តែច្រើន

2023/03/31 09:18:23 pm        744

ភ្នំពេញ៖ ម្ចាស់អាជីវកម្មដែលជាសហគ្រិនស្រ្តី បានបង្ហាញនូវមោទនភាពយ៉ាង និងមានក្តីរំពឹង​យ៉ាងមុតមាំថា​ ផលិតផលដែលវេចខ្ចប់ និងកែច្នៃដោយស្រ្តី នឹងទទួលបានការគាំទ្រលើ​ទីផ្សារកាន់តែច្រើន រួមទាំងទីផ្សារក្រៅស្រុក ផងដែរ។

សហគ្រិនស្រ្តីដែលជាម្ចាស់អាជីវកម្ម ​បានលើកឡើងនៅក្នុងពិព័រណ៍ផលិតផលសហគ្រិនស្រ្តី​នៅ​កម្ពុជា ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ នៅផ្សារទំនើប​អូឡាំព្យានេះថា ការចូលរួមប្រមូលផ្តុំព្រឹត្តិការណ៍ពិព័រណ៍ ​ដោយសហគ្រិន ជាស្រ្តីនៅពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដាក់តាំងបង្ហាញ ​ដើម្បីផ្សព្វផ្សាយផលិតផល របស់ខ្លួន អំពីស្នាដៃដែលកើតឡើងដោយស្រ្តី ។

សហគ្រិនស្រ្តីទាំងនេះ បានថ្លែងស្រដៀងគ្នាទៀតថា ​ដោយមានការខិតខំប្រឹងប្រែងពីក្រសួង​ស្ថាប័ន​របស់រាជរដ្ឋាភិបាល ក៏ដូចជា សមាគម ក្នុងការជួយជ្រោមជ្រែង ​លើកកម្ពស់ការកែច្នៃ និងវិចខ្ចប់ បាន​ធ្វើឲ្យផលិតផលរបស់សហគ្រិនស្រ្តីជាច្រើន​ មានគុណភាពខ្ពស់ មិនចាញ់ផលិតផល​បរទេស​នោះឡើយ។ ពួកគាត់ រំពឹងថា ផលិតផលរបស់សហគ្រិនជាស្រ្តី នឹងហូរចេញទៅ​ទីផ្សារខាង​ក្រៅកាន់តែច្រើន ។

លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងការរីករាលដាល​ជំងឺកូវីដ១៩ ផលិតផលដែល វិចខ្ចប់ដោយសហគ្រាសគ្រប់គ្រងដោយស្រ្តី បានហូរចូលលើ​ទីផ្សារ​យ៉ាងច្រើន ប៉ុន្តែបន្ទាប់ពីវិបត្តិបានធូរស្រាល ការហូរចូលទៅកាន់ទីផ្សារនៅមានកម្រិត​ គឺដោយសារ ការហូរចូលទំនិញមកពីក្រៅ។ ​ចំពោះបញ្ហានេះ សមាគមបានកំពុងខិតខំប្រឹងប្រែងរកទីផ្សារ ជាក់ស្តែង​ព្រឹត្តិការណ៍​ពិព័រណ៍នៅពេលនេះ ជាដើម, ក្រៅពីនេះការជំរុញឲ្យសហគ្រិន​ដែលជា​សមាជិក​ សិក្សា ស្រាវជ្រាវ និងការអភិវឌ្ឍ​ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ​សម្រាប់ជាយាន ពង្រីកទីផ្សារ និង​ក៏ដូចជាការជួយជ្រោមជ្រែងពីក្រសួងស្ថាប័ន ​ជា ពិសេសក្រសួងពាណិជ្ជកម្មដោយផ្ទាល់ ដើម្បីជួយ​លើកកម្ពស់ដល់ការធ្វើ ​អាជីវកម្មរបស់សហគ្រិនឲ្យកាន់តែរីកចម្រើន។

លោកជំទាវ កែវ មុំ បានបញ្ជាក់ឲ្យដឹងថា ​សមាគមសហគ្រិនស្រ្តីកម្ពុជា មកដល់បច្ចុប្បន្នមាន​សមាជិកប្រមាណ​ ២ពាន់នាក់ ដោយមាន អាជីវកម្មចម្រុះរួមមាន៖ ​កសិកម្ម, ឧស្សាហកម្ម, ពាណិជ្ជកម្ម, សេវាកម្មជាដើម ក្នុងនោះសមាគមមានសាខា​ចំនួនពីរ​ គឺនៅខេត្តសៀមរាប និង​ខេត្តបាត់ដំបង ហើយនៅក្នុងសហគ្រិនស្រ្តី ឲ្យតែស្រ្តីជាម្ចាស់អាជីវកម្ម គឺមានសិទ្ធចូលជាសមាជិក​សមាគម​សហគ្រិនស្រ្តីកម្ពុជាបាន៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm