បាល់ទាត់៖ ខ្សែប្រយុទ្ធរបស់ក្រុម Nottingham Forest, Chris Wood នឹងត្រូវសម្រាកដល់ចប់រដូវកាលដោយសាររបួសភ្លៅ។ កីឡាករសញ្ជាតិនូវេហ្ស៊ីឡង់ដែលមកកាន់ Forest កាលពីខែមករាក្នុងលក្ខខណ្ឌខ្ចីនោះបានរងរបួសភ្លៅនេះកាលពីថ្ងៃទី១ ខែមីនា តែនៅតែត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ទោះមិនបង្ហាញខ្លួនក៏ដោយ។
អ្នកចាត់ការ Nottingham Forest លោក Steve Cooper បានបន្ថែមទៀតថា ក្រុមរបស់លោកក៏មានបញ្ហារបួសកីឡាករផ្សេងទៀតដែរខ្សែប្រយុទ្ធ Brennan Johnson និង Andre Ayew ក៏ដូចជាខ្សែបម្រើ Serge Aurier និង Gustavo Scarpa។ យ៉ាងណាក្តីខ្សែប្រយុទ្ធ Taiwo Awoniyi ដែលមានរបួសក្រលៀនតាំងពីដើមខែមករា ក៏ដូចជាខ្សែបម្រើ Cheikhou Kouyate ដែលមានរបួសសរសៃពួរតាំងពីខែវិច្ឆិកានោះ បានត្រលប់មកហ្វឹកហាត់ពេញលេងវិញហើយ។ Nottingham Forest កំពុងឈរចំណាត់ថ្នាក់លេខ ១៦ នៅ English Premier League នឹងត្រូវទទួលភ្ញៀវ Wolverhampton នៅថ្ងៃសៅរ៍ស្អែកនេះ៕
អត្ថបទ៖នាង សុភាវុធ