បរិច្ចាគឈាមលើកទី៩ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត”

2023/03/31 10:19:41 pm        127

ភ្នំពេញ ៖ មន្ទីរពេទ្យកាល់ម៉ែត បានរួមសហការជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា និង​ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី(វីតាល់) ប្រារឰពិធីបរិច្ចាគឈាមលើកទី៩ នៅមន្ទីរពេទ្យកាល់ម៉ែត ក្រោម​ប្រធានបទ “រួមគ្នាបរិច្ចាគឈាម សង្គ្រោះជីវិត” ដោយមានព្រះវត្តមាន​បន្ថែមដ៏ឧត្តុង្គឧត្តម​របស់​ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព។

​លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បាន​មាន​ប្រសាសន៍ថា សកម្មភាពនាថ្ងៃនេះ គឺកើតឡើងបាន ក៏ដោយសារដៃគូសហការ និងការ​គាំទ្រពី​សំណាក់អតិថិជន និងអ្នកប្រើប្រាស់ ផលិតផលវីតាល់ ដែលជានិច្ចកាល វីតាល់ បានបន្ត​រក្សា​បេសកកម្មក្នុងការកាត់ប្រាក់ចំណេញ២៥រៀល ពីវីតាល់១ដប របស់អ្នកប្រើប្រាស់​បង្វិល​ចូលមូលនិធិ​សម្រាប់សកម្មភាពសប្បុរសធម៌ និងការងារសង្គមនានា តាំងពីថ្ងៃដែលវីតាល់​បានចាប់​ផ្តើមចូល​ក្នុងទីផ្សារ។

ជាមួយគ្នានោះដែរ លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងនាម​មជ្ឈមណ្ឌល​ជាតិផ្តល់​ឈាម​កម្ពុជា នៃក្រសួងសុខាភិបាល មន្ត្រីរាជការបុគ្គលិកទាំងអស់ ពិត​ជា​មានកិត្តិយស​ក្រៃលែង​ដោយបាន​រួម​សហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត និងក្រុមហ៊ុនវីតាល់ ក្នុងការលើកកំពស់ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ព្រមជាមួយ​គោលបំណង​ធានាឲ្យ​បាននូវ​ការផ្គត់ផ្គង់​ឈាម ប្រកបដោយសុវត្ថិភាពក្នុង​បរិមាណគ្រប់គ្រាន់​ទាន់ពេលវេលា ដើម្បីជួយ​សង្គ្រោះ​ជីវិតជនរងគ្រោះអ្នកជម្ងឺទាំងអស់ ដែលត្រូវការឈាមជាចាំបាច់ និង​ក្នុងពេលបន្ទាន់បំផុត។

ទន្ទឹមគ្នានោះឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ថ្លែងក្នុងពិធីបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា ថ្ងៃនេះ ជាថ្ងៃដែលពោរពេញ​ដោយសិរីសួស្តី និងសទ្ធាជ្រះថ្លា ព្រះវត្តមានរបស់ព្រះតេជគុណ នាពេលនេះ គឺជាការជំរុញលើក​ទឹកចិត្ត​ដល់​សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាម បានយល់ដឹង​អំពីការធ្វើអំពើ​ល្អដោយទឹកចិត្តបរិសុទ្ធ ដើម្បីជួយអ្នកជំងឺ​កំពុងរង់​ចាំការជួយសង្គ្រោះអាយុជីវិត ពីក្រុមវេជ្ជបណ្ឌិត​ជំនាញគ្រប់ឯកទេស មន្រ្តីថែទាំទាំងឡាយ ជាមួយនឹងឈាមដែលជា​ឱសថដ៏មានតម្លៃ​ដ៏ឧត្តុង​ឧត្តមបំផុត ព្រោះលើលោកនេះពុំមានមន្ទីរពិសោធន៍ណាផលិតឈាមបានឡើយ។ ជារៀងរាល់ឆ្នាំមន្ទីរពេទ្យបានផ្តួចផ្តើមបំផុសស្មារតីឱ្យមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ចាប់តាំងពីថ្នាក់​ដឹកនាំរហូតដល់មន្ដ្រីរាជការ-បុគ្គលិក កម្មករ-កម្មការិនី និងសប្បុរសជនទាំងឡាយ ហើយក្នុងឱកាសនេះឯកឧត្តម ផ្ទាល់ បានផ្ដើមស្ម័គ្រចិត្ដធ្វើការបរិច្ចាគឈាម ដោយសង្ឃឹមថានឹង​មានបុគ្គលិក មន្រ្តីរាជការមន្ទីរពេទ្យ រួមជាមួយនឹងបងប្អូន ក្រុមគ្រួសារញាតិមិត្ដនៃអ្នកជំងឺ ដែល​កំពុងត្រូវបានសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នឹងបន្តស្ម័គ្រចិត្ដបន្ថែមទៀត​ក្នុងការបរិច្ចាគ​ឈាមនាព្រឹកនេះ ដែលនឹងដំណើរការរហូតដល់ម៉ោង១១:៣០នាទីព្រឹក។ ក្នុងនាមមន្ទីរពេទ្យ ឯកឧត្តម អគ្គនាយក សូមវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏ប្រពៃនេះ ដែលសំដែងនូវ​ការគាំទ្រ​គោល​នយោបាយផ្ដល់ឈាមដោយស្ម័គ្រចិត្ដរបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ​ប្រកប​ដោយ​គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ដែល​ជានិច្ចកាលសម្តេចតែងតែយកចិត្ដទុកដាក់គិតគូរជួយឧបត្ថម្ភគាំទ្រ និងផ្ដល់អាទិភាពដល់វិស័យសុខាភិបាល ពិសេសចំពោះសុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា​គ្រប់ៗរូប។ ឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា សូមថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ​ការ​រៀបចំចាត់ចែងកម្មវិធីនេះដោយកិច្ចសហការ រវាងមជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម និង​គណៈកម្មការគ្រប់គ្រង​ការផ្ដល់ឈាមរបស់មន្ទីរពេទ្យកាល់ម៉ែត និងក្រុមការងារទាំងអស់ ដោយ​មាន​ការ​ឧបត្ថម្ភពីក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ធ្វើឱ្យកម្មវិធីបរិច្ចាគឈាមនាព្រឹកនេះ ប្រព្រឹត្ដទៅដោយភាពអធិកអធម សស្រាក់សស្រាំ និងជោគជ័យយ៉ាងត្រចះត្រចង់៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm