ឧត្តម​សេនីយ៍​ឯក​ចៅ ​តុល​ ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​៤០០​គ្រួសារ​ នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​

2021/04/27 09:59:58 am        18

កណ្ដាល​៖ ឧត្តម​សេនីយ៍​ឯក​ ចៅ​ តុល ​នាយក​រង​ខុទ្ទកាល័យ​សម្ដេច​តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ដ្រី​ នៃកម្ពុជា ​និង​ជា​មេ​បញ្ជាការ​រង​ បញ្ជាការដ្ឋាន​អង្គរក្ស ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ​ខែ​មករា​ ឆ្នាំ​២០១៩​នេះ ​បាន​ចុះចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ជា​បង​ប្អូន​ខ្មែរ​ឥស្លាម​៤០០​គ្រួសារ ​នៅ​ក្នុង​ឃុំ​ព្រែក​ថ្មី​ស្រុកកោះ​ធំ​ ខេត្ត​កណ្ដាល​។

ពិធី​ចែក​អំណោយ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ លោក ​វ៉ាអែល ​រ៉ូម៉ាស៊ី តំ​ណាង​ប្រធាន​សមាគម​សម្រប​សម្រួល​និង​អភិវឌ្ឍន៍​សង្គម​នៃ​ប្រទេស​ស៊ុយអែ​ត ​ដែល​ជា​ម្ចាស់​អំណោយ​ខាង​លើ​នេះ​ផង​ដែរ​។

ថ្លែង​ក្នុង​ឱកាស​នោះ​ ឯកឧត្តម​ឧត្តម​សេនីយ៍ឯ​ក​ ចៅ​ តុល ​បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា​ អំណោយទាំង​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពីទឹ​កចិត្ត​ជ្រះ​ថ្លា​របស់​សប្បុរស​ជន​ក្នុង​ការ​ជួយ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ​ដែលមាន​ជីវភាព​រស់​នៅ​លំបាក​ពិត​ប្រាកដ ​ហើយ​ស្រប​ទៅ​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​សម្តេច​តេជោ​ ហ៊ុន ​សែន​ នឹង​មិន​បណ្តោយ​ឲ្យ​បង​ប្អូន​ណាស្លា​ប់​ដោយ​សារ​អត់​បាយ​នោះ​ឡើយ​។

ជាមួយ​គ្នា​នេះ​ឯកឧត្តម​ឧត្តម​សេនីយ៍ ​ចៅ​ តុល​ ក៏​បាន​ជម្រាប​ជូន​ពី​ស្ថាន​ភាព​នយោបាយ​ដែល​កំពុង​តែវិវឌ្ឍន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ​និង​ពិភព​លោក​ផង​ដែរ​។ ​ដោយ​ឯក​ឧត្តម​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ថា ​កុំជឿតាម​ការ​ញុះញង់​អុជ​អាលរ​បស់​ជន​អគិត​មួយ​ចំនួន​ដែល​គិត​អាក្រក់​មក​លើ​រាជ​រដ្ឋាភិបាល​ ដែល​កើត​ចេញ​ពីការ​បោះឆ្នោត​គាំទ្រ​ពី​ប្រជាពលរដ្ឋ​យ៉ាង​ពិត​ប្រាក​ដ​នោះ។​

ឯកឧត្តម​បាន​ប្រាប់​ដល់​បង​ប្អូន​ទាំង​នោះទៀត​ថា​សម្តេច​តេជោ ​ហ៊ុន ​សែននាយករដ្ឋ​មន្រ្តី​ប្រៀប​បាន​ដូច​ជាកូនសោ​មួយ​ដើម្បី​ចាក់​ផ្ទុក​នៅ​ស​ន្តិភាព​ហើយ ​គ្មាន​ពេល​ណា​ដែល​ប្រទេស​កម្ពុជា ​មាន​សុខសន្ដិភាព ​ដូចពេល​បច្ចុប្បន្ន​នេះ​ឡើយ​ ដូច្នេះ​សូម​ចូល​រួម​ថែរ​ក្សាស​ន្ដិភាព​ដែល​រក​បាន​ដោយ​លំបាក​នេះ​ទាំងអ​ស់​គ្នា។​ ត្រូវ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ជន​អគតិ ​ណាដែ​ល​ចង់​ធ្វើ​ព្យុះ​ភ្លៀង​បំផ្លាញ​សុខ​សន្តិភាព​នៅ​កម្ពុជា​នា​ពេល​នេះ​៕​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        129
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm