សម្តេច​តេ​ជោ​ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកតា​ឧបាសក ឌី បូ ត្រូវជា​ឪពុកមា​របស់​សម្តេច ដែល​តម្កល់​ធ្វើបុណ្យ​ទ​ក្ខិ​ណា​នុប្ប​ទា តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​ ក្នុងសង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​

2023/04/01 02:09:20 am        66

​ភ្នំពេញ៖ នៅ​រសៀល​ថ្ងៃ​១០​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ​២៥៦៦ ត្រូវ​និង​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកតា​ឧបាសក ឌី បូ ត្រូវជា​ឪពុកមា​បង្កើត​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​តម្កល់​ធ្វើបុណ្យ​ទ​ក្ខិ​ណា​នុប្ប​ទា​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​លេខ​៤១-៤៣ ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

នៅ​ចំពោះមុខ​រូបថត នៃ​ម​ជ្ឈូ​ស​តម្កល់សព សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​លំឱនកាយវាចា​ចិត្ត​ដោយ​សេចក្តី​គោរព​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​វិញ្ញាណ​សព​លោកតា​ឧបាសក ឌី បូ ត្រូវជា​ឪពុកមា​ដែល​បានធ្វើ​កម្ម​កិរិយា​លាចាក​លោក​យើង​នេះ ទៅកាន់​លោក​ខាងមុខ ក្នុង​ជន្មាយុ ១០២​ឆ្នាំ ដោយ​ជរាពាធ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ឧទ្ទិស​វិញ្ញាណក្ខន្ធ​សព​លោកតា​ឧបាសក ឌី បូ បាន​យោង​យិ​តទៅ​ចាប់បដិសន្ធិ​ក្នុងឋាន​បរមសុខ​និ​ពាន្ធ​កុំបី​ឃ្លាងឃ្លាត​ដោយ​ប្រការ​ណាមួយ​ឡើយ​។ តាម​ជីវប្រវត្តិ​បាន​ឪ្យ​ដឹងថា លោកតា​ឧបាសក ឌី បូ ប្រសូត្រ​នៅ​ឆ្នាំច ថ្ងៃទី​៨ ខែមេសា ឆ្នាំ​១៩២១ នៅក្នុង​គ្រួសារ​កសិករ នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ លោកតា​មាន​ឳ​ពុក​នាម អ៊ុច ឌី និង​ម្តាយ​នាម អ៊ុយ ម៉ប់​។ លោកតា​ឧបាសក ឌី បូ ជា​កូន​ទី​៤ ក្នុងចំណោម​បងប្អូន ៨ នាក់ ដែល​រួមមាន​លោកយាយ​ឌី ប៉ែត លោកតា​ឌី សយ លោកយាយ​ឌី ប៉ុក លោកតា ឌី បូ លោកតា ឌី ថន លោកយាយ​ឌី ថូ លោកយាយ​ឌី ម៉ន និង​លោកតា​ឌី ផាន​។ លោកតា​ឧបាសក ឌី បូ ជា​ប្អូនប្រុស​បង្កើត​របស់​មហា​ឧបាសិកា ឌី ប៉ុក ដែលជា​ម្តាយបង្កើត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។

កាលពី​កុមារភាព​លោកតា​ឧបាសក ឌី បូ ទទួលបាន​ការសិក្សា​ប​ន្តិ​ច​បន្តួច​នៅតាម​វត្ត​អា​រ៉ា​ម​និង​បាន​ប្រកបមុខរបរ​ជា​អ្នកធ្វើ​ស្រែចំការ និង​ជួញដូរ​។ លោកតា​មាន​ភរិយា​ឈ្មោះ ទិន សេង ដែល​បានទទួល​មរណភាព​នៅ​ឆ្នាំ ១៩៨៧ និង​មានកូន​ចំនួន ១២ នាក់ ក្នុងនោះ​មាន​ស្រី ៣​នាក់ និង​ប្រុស ៩​នាក់ និង​មាន​ចៅ​សរុប​ចំនួន ៤៣​នាក់ ចៅទួត​ចំនួន ៦២​នាក់ និង​ចៅលួត​ចំនួន ៤​នាក់​។

លោកតា​ឧបាសក ឌី បូ បាន​ឆ្លងកាត់​ជាច្រើន​សម័យកាល​តាំងពី​សម័យ​អាណានិគម​បារាំង រហូតដល់​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន ដែល​សបញ្ជាក់​ថា​លោកតា ពិត​ជាមាន​ភាពវាងវៃ​ប្រកបដោយ​ការតស៊ូ​ខ្ពស់​។ ជាពិសេស​នៅ​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ (​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​) លោកតា​ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការ​ជា​ទម្ងន់ បែកបាក់​ក្រុមគ្រួសារ កូនចៅ ដូច​ប្រជាជន​ទូទៅ​នៅក្នុង​ប្រទេស​ទាំងមូល​ដែរ​។ ជាក់ស្តែង​នាពេលនោះ លោកតា​បាន​បាត់បង់​កូនប្រុស ២​រូប គឺ​លោក ឌី គឹម​សួ និង​លោក ឌី សារ៉ុន ដោយ​បាត់​ដំណឹង​សូន្យឈឹង​រហូតដល់​ពេល​បច្ចុប្បន្ននេះ​។ លោកតា​ឧបាសក ឌី បូ ត្រូវបាន​បងប្អូន​កូនចៅ​ស្គាល់​ថា​ជា​បុគ្គល​ដែល​ប្រកាន់ខ្ជាប់​តែ​អំពើ​ល្អ មានចិត្ត​មេត្តាករុណា និង​រស់នៅក្នុង​គន្លង​ព្រះពុទ្ធ ព្រះធម៌ ព្រះ​ស​ង្ឈ​។ លោកតា​តែងតែ​ជួយ​ជ្រោមជ្រែង​សាច់ញាតិ​នៅពេល​ខ្វះខាត និង​អប់រំ​កូនចៅ​ឱ្យ​ដើរ​តាមផ្លូវ​សុចរិត​ភាព មិន​ថា​ស្ថិតក្នុង​កាលៈទេសៈ​ណាក៏ដោយ​។ លោកតា​ឧបាសក ឌី បូ តែងតែ​ដឹកនាំ​កូនចៅ​ធ្វើបុណ្យ​សន្សំ​កុសល​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ដោយ​រួមចំណែក​កសាង​វត្ត​អា​រ៉ា​ម ទ្រទ្រង់​សាសនា​តាមរយៈ​ការធ្វើ​បុណ្យ​កថិនទាន កាន់​អង្គ បញ្ចុះសីមា និង​បុណ្យ​សាសនា​ជាច្រើន​ទៀត​។ លោកតា​ឧបាសក ឌី បូ មាន​សុខភាព​ល្អប្រសើរ​ទោះបី​មាន​ជន្មាយុ​ជាង ១០០ ឆ្នាំ​ហើយក៏​ដោយ​។

រហូតដល់​ថ្ងៃ​អង្គារ ១១ រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣ ស្រាប់តែ​លោកតា​បាន​បាត់ស្មារតី និង​ត្រូវបាន​នាំមក​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់ នៅ​បន្ទប់សង្គ្រោះបន្ទាន់​បាន​រយៈពេល ៥​ថ្ងៃ វេជ្ជបណ្ឌិត​បាន​ណែនាំ​ឱ្យ​កូនចៅ​នាំ​លោកតា​មក​ផ្ទះ​ដោយសារតែ​លោកតា​មាន​អាក្កា​រៈ​ផ្លូវកាយ​ប្រសើរឡើង​ហើយ ប៉ុន្តែ​លោកតា​នៅតែមាន​ស្មារតី​មិន​នឹងនរ​។ ដោយ​មានការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​កូនចៅ លោកតា​បានចាប់ផ្តើម​មាន​កម្លាំង​កំ ហែង​ឡើងវិញ​។

អស់​រយៈពេល​ជាង​២​ខែ ដែល​លោកតា​មាន​សុខភាព​ធូរស្រាល ប៉ុន្តែ​ជា​អកុសល លោកតា​បានទទួល​អនិច្ចកម្ម​ភ្លាមៗ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែចេត្រ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១:៤៥ នាទី​ថ្ងៃត្រង់ ក្នុង​ជន្មាយុ ១០២ ឆ្នាំ​ដោយ​ជរាពាធ នៅ​ខ្វះ​តែ ៩​ថ្ងៃ​គត់ ឈានចូល​ជន្មាយុ​គម្រប់ ១០៣​ឆ្នាំ​។ ការទទួល​អនិច្ចកម្ម​របស់​លោកតា​ឧបាសក ឌី បូ ជាការ​បាត់បង់​ដ៏​ធំធេង​នូវ​អ្នកមានគុណ ត្រូវជា ឳ​ពុក ជីតា ជីតា​ទួត ជីតា​លួត និង​សាច់ញាតិ ប្រកបដោយ​ព្រហ្ម​វិហារធម៌​ដ៏​ខ្ពង់​ខ្ពស់បំផុត​ចំពោះ​កូនចៅ​។

សូម​វិញាណក្ខន្ធ​លោកតា​ឧបាសក ឌី បូ ទៅដល់​ទីឋាន​បរមសុខ​ក្នុង​សុគតិភព​ឱ្យបាន​ស្ងប់​សុខ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ សព​លោកតា​ឧបាសក ឌី បូ ត្រូវបាន​កូនចៅ ចៅទួត ញាតិមិត្ត​ជិត​ឆ្ងាយ​ទាំងអស់ ប្រារព្វ​ពិធី​តម្កល់​ធ្វើបុណ្យ​ទ​ក្ខិ​ណា​នុប្ប​ទា ៣​យប់​៤​ថ្ងៃ ដោយ​គ្រោង​និង​ទៅ​បូជា​នៅ​ថ្ងៃអាទិត្យ​ទី​២ ខែមេសា ឆ្នាំ​២០២៣ នៅ​ទី​អារាម​វត្ត​ហានជ័យ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm