អាមេរិក÷ ប្រជាពលរដ្ឋនៅក្នុងទីក្រុងពាណិជ្ជកម្មសៀងហៃរបស់ចិន បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេជឿថាការចោទប្រកាន់លោកទៅលើអតីតប្រធានាធិបតីអាមេរិក Donald Trump នឹងបង្កើតឲ្យមានការខណ្ឌចែកប៉ូលក្នុងសង្គមរបស់សហរដ្ឋអាមេរិកបន្ថែមទៀត ។
លោក Huang Yanlin វ័យ៣០ឆ្នាំ ដែលបម្រើការជាអ្នកប្រឹក្សាទីផ្សារបាននិយាយថា លោកគិតថា អ្នកទាំងឡាយដែលគាំទ្រលោក Trump នឹងនៅតែគាំទ្របន្ថែមទៀត ហើយអ្នកដែលមិនចូលចិត្តលោក នឹងនៅតែមានហេតុផលជាច្រើនស្អប់លើកបន្ថែមទៀត ។ដូច្នេះ នឹងមានការបែកបាក់បន្ថែមទៀត ។
ពលរដ្ឋទីក្រុងសៀងហៃ ម្នាក់ទៀត ឈ្មោះFrancis Jiang និយាយថា លោកជឿថា ការចោទប្រកាន់នឹងធ្វើឲ្យពលរដ្ឋអាមេរិកបែកបាក់គ្នាបន្ថែមទៀត។
ក្រុមតុលាការតំបន់ Manhattan បានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ទី៣០មីនា ដើម្បីចោទប្រកាន់លោក Trump លើបទចោទឧក្រិដ្ឋពាក់ព័ន្ធប្រើលុយបិទមាត់តារាភាពយន្តអាសអាភាសនាង Stormy Daniels មុនយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០១៦ ដែលធ្វើឲ្យលោក ក្លាយជាអតីតប្រជាធិបតីដំបូង ប្រឈមនឹងបទចោទប្រកាន់ទោសឧក្រិដ្ឋក្នុងប្រវត្តិសាស្ត្រអាមេរិក៕
