ប្រាក់រង្វាន់លើកទឹកចិត្តរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវផ្តល់ជូនម្ចាស់មេដាយស៊ីហ្គេម២០២១

2023/04/01 04:52:08 pm        415

ស៊ីហ្គេម៖ ប្រាក់រង្វាន់​លើកទឹកចិត្ត ៤១១,២០០​ដុល្លារ​សហរដ្ឋអាមេរិក (​បួន​រយ​ដប់​មួយ​ពាន់ ពីរ​រយ​ដុល្លារ​អាមេរិក​) ដែលជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ត្រូវ​បាន​ផ្តល់​ជូន​កីឡាករ កីឡាការិនី​ម្ចាស់​មេដាយ​ស៊ី​ហ្គេម ២០២១ នៅ​វៀតណាម ដែល​លើក​មក​ប្រកួត​នៅ​ឆ្នាំ​២០២២ កំឡុង​ខែឧសភា ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ នៅ​ក្រសួងការពារជាតិ​។ ​

​ឯកឧត្តម ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC-CAMAPGOC លើក​ឡើង​ថា ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​កន្លង​ទៅ​ជិត​មួយ​ឆ្នាំ​នេះ ប្រតិភូ​កីឡា​កម្ពុជា​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន ៦៣ ក្នុង​នោះ​មាន​មេដាយ​មាស ៩, មេដាយ​ប្រាក់ ១៣, និង​មេដាយ​សំរឹទ្ធិ ៤១ ដែល​ជា​ចំនួន​មេដាយ​ខ្ពស់​ជាង​ការប្រកួត​កន្លងមក ដូចនេះ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ប្រទេស​ទី​៨ ក្នុងចំណោម ១១​ប្រទេស។ កីឡា​ដែល​ដណ្តើម​បាន​មេដាយ​ក្នុង​ការ​ប្រកួត​រួមមាន៖ កីឡា​វ៉ូ​វី​ណា​ម ឃី​ក​បុ​ស៊ី​ង ប៉េតង់ តេ​ក្វាន់​ដូ ចំបាប់ ទូក​រ៉ូ​វី​ង ជី​ជិត​ស៊ូ វូ​ស៊ូ យូ​ដូ ប្រដាល់​សលក កាយសម្ព័ន្ធ កា​រ៉ា​តេ បាល់ទះ​ក្នុង​សាល គុន​ខ្មែរ និង​កីឡាហែលទឹក (Finswimming)​។​

​ឯកឧត្តម​បន្តថា កន្លងមក សម្តេច​ពិជ័យ​សេនា ក៏បានផ្តល់​ប្រាក់រង្វាន់​របស់​រាជរដ្ឋាភិបាល​ដល់​ជ័យលាភី SEA Games លើក​ទី​៣១ តាមរយៈ​ក្រសួង​អប់រំ យុវជន​និង​កីឡា ជា​ទឹកប្រាក់​សរុប​ចំនួន ៣,៤៥៨,២០០,០០០ រៀល (​បី​ពាន់​បួន​រយ​ហាសិប​ប្រាំបី​លាន ពីរ​សែន​)​។​ ​ឯកឧត្តម​ក៏បាន ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​ផ្តល់​យន្តហោះ​ពិសេស “Cambodia Airway” ដឹកជញ្ជូន​កីឡាករ​-​កីឡាការិនី និង​ប្រតិភូ​កីឡា​កម្ពុជា​ទៅ​ចូលរួម​ប្រកួត​យ៉ាង​កក់​ក្តៅ​ជាទីបំផុត ហើយ​ពេលនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​លើកទឹកចិត្ត​ផ្តល់​ប្រាក់​រង្វាន់​ផ្ទាល់​របស់​សម្តេច​ទាំង​ទ្វេ ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ជ័យលាភី​ទាំងអស់​ក្នុង​ទឹកប្រាក់​សរុប​ចំនួន ៤១១,២០០​ដុល្លារ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍ថា រហូតមកដល់​នា​ពេល​បច្ចុប្បន្ន​នេះ តាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​បាន​ត្រៀមលក្ខណៈ​សម្បត្តិ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដទៃ​ទៀត អភិវឌ្ឍន៍​សមត្ថភាព​ធនធាន​កីឡា មន្ត្រី​ជំនាញ​បច្ចេកទេស​ប្រភេទ​កីឡា និង​ការ​ពង្រឹង​សហព័ន្ធ​កីឡា​ជាតិ តាមរយៈ​យន្តការ​គណៈកម្មការ​ទាំ​ង​១៤ ដែល​មាន​បទពិសោធន៍​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​កន្លងមក​ទទួល​បាន​ជោគជ័យ​។

​ខណៈ​នោះ​សម្តេច​ពិជ័យ​សេនា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​តែងតែ​លើកកម្ពស់​វិស័យ​កីឡា ដែល​ជា​វិស័យ​អាទិភាព​មួយ​របស់​ជាតិ និង​ជា​កត្តា​ចម្បង​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព គុណភាព គុណ​ផល​កីឡា ត្រៀមខ្លួន​របស់​អត្ត​ព​លិ​ក និង​ពង្រឹង​គុណភាព​ការប្រកួត​គ្រប់​កម្រិត សំដៅ​ដណ្តើម​បាន​លទ្ធផល​ល្អ​ប្រសើរ ក្នុង​ការ​ប្រកួត​កីឡា​លើ​ឆាក​អន្តរជាតិ ពិសេស​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​២០២៣​។​

​សូម​ជម្រាប​ជូន​ថា ​កីឡាករ កីឡាការិនី​ដែល​ជា​ម្ចាស់​មេដាយ​មាស​ទទួល​បាន​ប្រាក់​រង្វាន់ ​៥,០០០​ដុល្លារ មេដាយ​ប្រាក់ ៣,០០០​ដុល្លារ និង​មេដាយ​សំរឹទ្ធិ ២,០០០​ដុល្លារ រីឯ​គ្រូ​បង្វឹក​ទទួល​ដូច​មេដាយ​ខ្ពស់​បំផុត​របស់​កីឡាករ​-​កីឡាការិនី​របស់​ខ្លួន និង​គ្រូ​ជំនួយ​ទទួល ៧០% ផង​ដែរ។ ស៊ី​ហ្គេម ២០២១ កម្ពុជា​បា​ន​បញ្ជូន​អត្ត​ព​លិ​ក ៣៦៣​នាក់ ប្រកួត​លើ​ ៣៣​ប្រភេទ​កីឡា​ក្នុងចំណោម​ ៤០​កីឡា​ដែល​ម្ចាស់​ផ្ទះ​វៀតណាម​កំណត់​ប្រកួត​៕ អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        306
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        380

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm