អាមេរិក៖ លោក Joe Biden បាននិយាយម្តងហើយម្តងទៀតថា លោកនឹងប្រឈមតតាំងជាមួយលោក Donald Trump ម្តងទៀតនៅឆ្នាំ២០២៤ ប៉ុន្តែការចោទប្រកាន់លើអតីតគូប្រជែង និងអាចជាអនាគតគូប្រជែងរបស់លោក បានបើកប្រអប់ថ្មីចំពោះហានិភ័យនយោបាយសម្រាប់គណបក្សប្រជាធិបតេយ្យ។

កាលពីថ្ងៃសុក្រ លោក Biden បានឈប់ដើម្បីថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលដែលលោកចាកចេញសម្រាប់ដំណើរចុះពិនិត្យ ដើម្បីស្ទង់មើលការខូចខាតដោយព្យុះកួចដ៏មានឥទ្ធិពលនៅក្នុងរដ្ឋ Mississippi។ លោកបានឆ្លើយទៅនឹងសំណួរជាច្រើនដែលបានស្រែកសួរ ប៉ុន្តែលោកមិនបាននិយាយអំពីការចោទប្រកាន់របស់លោក Trump នោះទេ។ សេតវិមានមិនបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនោះទេ ចាប់តាំងពីការបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា លោក Trump នឹងក្លាយជាអតីតប្រធានាធិបតីដំបូងគេដែលពុំធ្លាប់មាន ដែលត្រូវប្រឈមមុខនឹងបទចោទប្រកាន់ពីបទព្រហ្មទណ្ឌ ជុំវិញការចំណាយប្រាក់បំបិទមាត់ដល់តារាភាពយន្តអាសអាភាស ក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០១៦។
លោក Trump បានអះអាងភ្លាមៗថា ការចោទប្រកាន់នេះគឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងជាការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងបានចោទប្រកាន់មេធាវីទីក្រុង Manhattan លោក Alvin Bragg ពីការធ្វើការងារដ៏ស្មោកគ្រោករបស់លោក Joe Biden។ លោកស្រី Psaki អតីតអ្នកនាំពាក្យសេតវិមានបានណែនាំសេតវិមានឱ្យនៅស្ងៀម ហើយកុំចូលទៅក្នុងនយោបាយចំពោះរឿងនេះ។ លោក Biden អាយុ ៨០ឆ្នាំជឿជាក់ថា នៅក្នុងការប្រកួតប្រជែងជាមួយលោក Trump ដែលមានអាយុ ៧៦ឆ្នាំ គណបក្សប្រជាធិបតេយ្យនឹងទទួលជ័យជំនះម្តងទៀត ហើយអាយុរបស់លោកនឹងពុំមែនជាឧបសគ្គនោះទេ។ លោក Biden និយាយកាលពីពេលថ្មីៗនេះអំពី លោក Trump ដែលគណបក្សប្រជាធិបតេយ្យបានចាញ់កាលពីឆ្នាំ២០២០ ថា នៅក្នុងការបោះឆ្នោតលើកក្រោយលោកនឹងមានសំណាង ប្រសិនបើខ្ញុំមានអ្នកដ៏ដែលនោះឈរឈ្មោះប្រជែងជាមួយលោក៕
អត្ថបទ៖ ប៊ុនថន