ភ្ញៀវ​តាម​មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួន​ចូលរួម​បត់​បេះដូង​បំបែក​កំណត់ត្រា​ពិភពលោក

2023/04/01 06:48:17 pm        83

ភ្នំពេញ៖ ភ្ញៀវ​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ បន្ត​ចូលរួម​បត់​រូប​បេះដូង​ក្រដាស ដើម្បី​បំផុស​ស្មារតី ប្រជាពលរដ្ឋ​ខ្មែរ​ផ្តល់​កម្លាំងចិត្ត​ទៅដល់​កីឡាករ​ប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ និង​ចង់​ចូលរួម​បំបែក​កំណត់ត្រា​ពិភពលោក​។​

​បើ​តាម​តំណាង​ម្ចាស់​ហាង​កាហ្វេ​ប្រោ​ន សាខា​បឹង​កេងកង បាន​ប្រាប់ ​BTV ​នៅ​ថ្ងៃ​ទី​១ ខែ​មេសា​នេះថា រហូតមកដល់​ពេលនេះ​នៅ​មាន​ភ្ញៀវ​មួយ​ចំនួនបន្ត​រក​សួរ​ក្រដាស​បត់​បេះដូង​ដាក់​ក្នុង​ហឹប ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក​ ផ្តល់​ឲ្យដើម្បី​លើកទឹកចិត្ត​កីឡាករ​កីឡា​ការិនី​ប្រកួត​កីឡា​ SEA GAMES ខណៈ​នៅ​ថ្ងៃ​ទី​២ ខែ​មេសា​នេះ ហាង​កាហ្វេ​ប្រោ​ន​នឹង​ប្រមូល​គ្រប់​ហឹប​បត់​រូប​បេះដូង​ពី​គ្រប់​សាខា​ទាំងអស់​បញ្ជូន​ទៅ​ឲ្យ​ស​.​ស​.​យ​.​ក រាជធានី​ទាំងអស់​។​ ​សូម​បញ្ជាក់​ថា បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ពិន សុវណ្ណារិទ្ធ អនុប្រធាន​លេខាធិការដ្ឋាន ស​.​ស​.​យ​.​ក​.​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា នៅពេល​នេះ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ កំពុង​មមាញឹក​រៀបចំ​បេះដូង​ដែល​បត់​រួច​ជាច្រើន បញ្ចូល​ក្នុង​ចង្កាក់​តែមួយ បន្ទាប់មក​នឹង​បញ្ជូន​ទៅ​ទីស្នាក់ការ​កណ្តាល​សភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ត្រៀម​បំបែក​កំណត់ត្រា​ពិភពលោក​។​

​លោក​បន្តថា តាម​ការ​គ្រោង​ទុក​ការ​បត់​បេះដូង​តែមួយ​ពី​ក្រដាស​នេះ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី២​ ខែ​មេសា ឆ្នាំ​២០២៣​។

​សូម​បញ្ជាក់​ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សម្រេច​បង្កើត BeyondTheGames ដែល​ជា​យុទ្ធនាការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ដែល​ប្រទេស​កម្ពុជា​នឹង​ក្លាយ​ជា​ម្ចាស់ផ្ទះ​ទទួល​រៀបចំ​ការប្រកួត។​ ​ក្នុង​យុទ្ធនាការ​នេះ​គឺ​បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ពលរដ្ឋ​ខ្មែរ​នឹង​រួមគ្នា​បត់​បេះដូង​ក្រដាស​ឲ្យ​បាន​មួយ​លាន ពោលគឺ​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក ហើយ​កម្មវិធី​បំបែក​កំណត់ត្រា​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ថ្ងៃ​ទី​១២ ​ខែ​មេសា​ខាងមុខ៕ អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm