កងទ័ព​សម្ព័ន្ធ​យោធា​ណា​តូ​ធ្វើ​សមយុទ្ធ​វាយប្រហារ​តាម​អាកាស​នៅ​ប្រទេស​រ៉ូ​ម៉ា​នី​

2023/04/01 06:54:05 pm        641

​​រ៉ូ​ម៉ា​នី៖ កងកម្លាំង​សហរដ្ឋអាមេរិក និង​ប្រទេស​រ៉ូ​ម៉ា​នីបានធ្វើការ​ហ្វឹកហ្វឺន​វាយប្រហារ​តាម​អាកាស ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​យោធា​របស់​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​ស្លាប​ខាងកើត​កាលពី​ថ្ងៃ​សុក្រ ទី​៣១ ខែមីនា នៅក្នុង​មូលដ្ឋានទ័ព​អាកាសប្រទេស​រ៉ូ​ម៉ា​នីក្នុង​ទីក្រុង Constanta។

កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​បាន​និយាយ​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា កងទ័ព​មកពី​កងទ័ពអាកាស​ទី១០១ របស់​សហរដ្ឋអាមេរិកបានចាប់ផ្តើម​មកដល់​ប្រទេស​រ៉ូ​ម៉ា​នីកាលពី​ចុងខែ​មិថុនា​ឆ្នាំមុន ជា​ផ្នែក​នៃ​បេសកកម្ម​ដើម្បី​ពង្រឹង​កងកម្លាំង​ណា​តូ​នៅក្នុង​តំបន់ ធានា​ដល់​សម្ព័ន្ធមិត្ត និង​ទប់ស្កាត់​ការឈ្លានពាន​របស់​រុស្ស៊ី​បន្ថែមទៀត​។​ ​សហរដ្ឋអាមេរិក និង​សមាជិក​សម្ព័ន្ធ​យោធា ​NATO ប្រទេស​លោកខាងលិច​ផ្សេងទៀត បានដាក់​ពង្រាយ​កងទ័ព​បន្ថែមទៀត​ដល់​សមាជិក​នៅ​ស្លាប​ភាគ​ខាងកើត​របស់​សម្ព័ន្ធមិត្ត ទាំង​ក្នុង​ប្រតិកម្ម​ទៅនឹង​ការបង្កើន​កងទ័ព​រប​ស់​រុស្ស៊ី​នៅតាម​ព្រំដែន​អ៊ុយ​ក្រែ​ន និង​ការវាយលុក​របស់ខ្លួន​កាលពី​ខែកុម្ភៈ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមីនា កងកម្លាំង​ដែនអាកាស សមុទ្រ និង​ជើងគោកប្រទេស​រ៉ូ​ម៉ា​នីបាន​ចូលរួម​ក្នុង​សមយុទ្ធ ​ដែល​ដឹកនាំ​ដោយ​សម្ព័ន្ធ​យោធា​ណា​តូ​នៅ​សមុទ្រ​ខ្មៅ ដែល​ត្រូវបាន​ជួយ​ដោយ​ការអង្កេត​តាម​ដែនអាកាស​របស់​សហរ​ដ្ឋ​អាមេរិក​។ សមយុទ្ធ​នេះជា​ផ្នែក​មួយ​នៃ​សមយុទ្ធ Sea Shield 2023 បាន​ក្លែង​ធ្វើការ​វាយប្រហារ​របស់​សត្រូវ​នៅលើ​ច្រាំងទន្លេ Danube មាន​ចម្ងាយ​ប្រហែល ៣០គីឡូម៉ែត្រពី​ប្រទេស​អ៊ុយ​ក្រែ​ននៅ​តំបន់​ដីសណ្ដ Danube៕

​អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm