ខេត្ត​កំពង់ចាម​ អំពាវ​នាវ​ទៅ​ពលរដ្ឋ​ពាក់​ព័ន្ធ​ឱ្យ​ផ្ដល់​សំណាក និង​រក្សា​ខ្លួន​នៅ​ដាច់ដោយ​ឡែក ក្រោយ​រក​ឃើញ​មនុស្ស០៤​នាក់​​ទៀត​ឆ្លង​កូវីដ-១៩

2021/05/02 11:50:13 pm        168

កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​​អំពាវនាវ​ទៅ​ពលរដ្ឋ​ពាក់​ព័ន្ធ ឱ្យ​ទៅ​ផ្ដល់​សំណាក​ពិនិត្យ​មេរោគ​កូវីដ-១៩ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក បន្ទាប់​ពី​រក​ឃើញ​មនុស្ស ០៤​នាក់​ឆ្លង​មេរោគ​កូវីដ-១៩​។

ក្នុង​សេចក្ដី​​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ថា បុរស ០៣​នាក់ និង​ស្ត្រី ១​នាក់​ផង​ដែរ ត្រូវ​បាន​ក្រសួង​សុខាភិបាល​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា បាន​ឆ្លង​មេរោគ​កូវីដ-១៩។

បើ​តាម​សេក្ដី​ប្រកាស​ព័ត៌មាន​នោះ ករណី​ឆ្លង​ថ្មី​ទាំង ០៤​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​បុរស​ម្នាក់​អាយុ ២៤​ឆ្នាំ​រស់​នៅ​ភូមិ​ខ្វិត ឃុំ​តាំងក្រសាំង ស្ថិត​ក្នុង​ស្រុក​បាធាយ និង​បុរស​ម្នាក់​​ទៀត​អាយុ ៣៧​ឆ្នាំ រស់នៅ​ឯ​ភូមិ​តាមើង ឃុំ​ទួលព្រះឃ្លាំង ស្រុក​ស្ទឹងត្រង់។

រដ្ឋបាល​ខេត្ត​កំពង់ចាម បញ្ជាក់​ទៀត​ថា ករណី​ឆ្លង ០២​នាក់​ទៀត ត្រូវបាន​រក​ឃើញ​លើ​បុរស​ម្នាក់​អាយុ ១៩​ឆ្នាំ និង​ភរិយា​របស់​គាត់​អាយុ ១៨​ឆ្នាំ ដែល​រស់នៅ​ក្នុង​​ភូមិ​ត្រពាំងឫស្សី ឃុំ​ក្រឡា ស្រុក​កំពង់សៀម។

រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​ពាក់​ព័ន្ធ​នឹង​អ្នក​ឆ្លង​កូវីដ-១៩​ទាំង ០៤​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក ដើម្បីតាម​ដាន​សុខភាព​ខ្លួន​ឯង។

បើ​តាម​របាយការណ៍​ក្រសួង​សុខាភិបាល ខេត្ត​កំពង់ចាម​រក​ឃើញ​មនុស្ស​សរុប ៩៤​នាក់​ហើយ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​ទាំង​ករណី​ឆ្លង​ថ្មី ០៤​នាក់​ដែល​រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ជូន​ដំណឹង​ខាង​លើ​ផង​ដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm