សម្តេច​ក្រឡាហោម​ជំរុញ​ឱ្យ​រដ្ឋបាលខេត្ត​បន្ដ​ខិតខំ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន និង​គ្រឿង​ញៀន

2023/04/01 12:51:49 pm        482

ព្រះសីហនុ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ “​ជំរុញ​ឱ្យ​រដ្ឋបាល​ខេត្ត​បន្ដ​ខិតខំ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន ការ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្យានុភាព រារាំង​នូវ​ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍​” ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួត​ពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុនៅ​សណ្ឋាគារ សុខា ប៊ិច ក្រុងព្រះសីហនុ​កាល​ពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣​។​

​សម្តេច​ក្រឡាហោម​មានប្រសាសន៍ថា សមិទ្ធផល​ដែល​ទទួល​បាន​ពី​សន្និបាត​ជា​ផែនទី​បង្ហាញ​ផ្លូវ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២៣ ហើយ​គប្បី​យកចិត្តទុកដាក់​បន្ថែម​ទៀត​។ ទោះបី​យើង​សម្រេច​បាន​លទ្ធផល​ការងារ​ដោះស្រាយ​កង្វល់​របស់​រាជរដ្ឋាភិបាល ប្រជាពលរដ្ឋ ទាក់ទង​នឹង​តួនាទី និង​កិត្យានុភាព​របស់​រដ្ឋបាល​ខេត្តក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្យានុភាព​ខេត្ត ប៉ះពាល់​មុខមាត់​ព្រះ​រាជាណាចក្រ​កម្ពុជា វា​ហាក់​បី​រារាំង​នូវ​ការ​វិនិយោគក៏ដូចជា​វិស័យ​ទេសចរណ៍​។ ខេត្ត​ព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច បើ​យើង​មិនបាន​ដោះស្រាយ​ទាន់​ពេល​វេលា និង​ធ្លាក់​ក្នុង​បញ្ហា​ធ្ងន់ធ្ងរ យើង​ត្រូវ​ធ្វើ​កិច្ចការ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន ពួកគាត់​មិនទាន់​វិល​មកកាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​។ ឆ្នាំ​២០២២ យើង​ចាត់ទុកជា​ឆ្នាំ​អនុវត្ត​ច្បាប់​ជំហាន​ដំបូង ហើយ​ឆ្នាំ​២០២៣ អនុវត្ត​ច្បាប់ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​នៅ​សេសសល់ ដើម្បី​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​ប្រជាពលរដ្ឋ មតិ​ជាតិ អន្តរជាតិ វិនិយោគ​ចិន​។ យើង​ខិតខំ​ដោះស្រាយ គាំទ្រ​គោលការណ៍ វិធានការណ៍​របស់​រាជរដ្ឋាភិបាល​ដោយ​ឯកភាព​គ្នា​ប្រកបដោយ​តម្លាភាព ដើម្បី​លើកស្ទួយ​កិត្យានុភាព​ខេត្ត​ព្រះសីហនុ​។​

​សម្តេច​បន្ត​ថា ត្រូវ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​កន្លងមក ព្រោះ​កម្ពុជា​ត្រូវ​បាន​គេ​យក​ធ្វើជា​កន្លែង​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម ដូច្នេះ​យើង​ត្រូវការ​គាំទ្រ​ពី​ប្រទេស​ជា​សមាជិក អង្គការ​ដៃគូ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ឲ្យ​ខាន​តែ​បាន ហើយ​នេះ​ជា​កិច្ចការ​អាទិភាព​របស់​ខេត្ត​ព្រះសីហនុ ស្មើ​សុំ​ឲ្យ​មន្ត្រី​របស់​យើង​ខិតខំ​ការពារ​សន្តិសុខ សុវត្ថិភាព​ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​ថ្នាក់​ដឹកនាំ​ប្រទេសជាតិ អនុវត្ត​កិច្ចការ​នេះឲ្យ​បាន​ល្អ រក្សា​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ​ប្រទេស​រយៈពេល ​៥​ ចាប់​ពី​ឆ្នាំ​២០២៣-២០២៨ ដោយ​សេរី ប្រើប្រាស់​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ ​ប្រកួត​ប្រជែង​បោះឆ្នោត​ដោយ​សេរី គ្មាន​អំពើ​ហិង្សា សន្តិសុខ​ល្អ ដើម្បី​ទាញ​ការ​គាំទ្រ​ការបោះឆ្នោត​ជា​ផ្លូវការ​ឲ្យ​ទទួល​បាន​ជោគជ័យ ធានា​សុខ​សន្តិភាព ការ​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ពិសេស​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ម្យ៉ាងទៀត​ប៉ុស្តិ៍​នគរបាល​ត្រូវ​ពង្រឹង​គុណភាព​ទទួល​ខុស​ត្រូវ និង​មាន​វត្តមាន​ធ្វើ​ការ​ជាប់​ជាប្រចាំ ដើម្បី​បំពេញ​ចន្លោះប្រហោង​ដែល​មាន​ការ​យឺតយ៉ាវ​។​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​រក​ប្រភព​ចំណូល និង​ប្រើប្រាស់​ប្រភព​ចំណូល​របស់​ខ្លួន​ដូចជា ទី​១.​ចំណូល​ថវិកា​រដ្ឋ ២.​ចំណូល​រក​ដោយ​ខ្លួន​ឯង​ស្របច្បាប់ និង​ទី​៣.​ចំណូល​ពី​សប្បុរសជន ដើម្បី​ឲ្យ​រដ្ឋបាល​របស់​យើង​រឹងមាំ​ខ្លាំង ទន្ទឹម​នោះ​បង្កើន​របប​ប្រជុំ​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ឱ្យ​បាន​ទៀងទាត់​តាម​តួនាទី​ភារកិច្ច​៕ អត្ថ​ប​ទ៖ គង់ ប៊ុន​ថា

អត្ថបទដែលទាក់ទង

ក្រុមហ៊ុនចិនមានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា
2025/01/13 01:01:24 pm        1
ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ
2025/01/13 12:38:52 pm        1
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវបង្ក្រាប និង​អនុវត្ត​តឹងរឹ​ងបំផុតលើបញ្ហាក្មេងទំនើង
2025/01/13 12:11:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង

2025/01/13 01:13:13 pm
​ក្រុមហ៊ុនចិនមានបំណងវិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនីនៅកម្ពុជា
2025/01/13 01:01:24 pm
​ថង់ប្លាស្ទិករាប់តោន និងសំរាម ត្រូវបានគេបោះចោលយ៉ាងអាណាធិបតេយ្យ បំពុលបរិស្ថានទឹកទន្លេនៅកំពង់ទឹកឆ្នុកទ្រូ
2025/01/13 12:38:52 pm
​មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវបង្ក្រាប និង​អនុវត្ត​តឹងរឹ​ងបំផុតលើបញ្ហាក្មេងទំនើង
2025/01/13 12:11:45 pm
​រដ្ឋបាលខណ្ឌ៧មករា ជំរុញដល់មន្រ្តីការិយាល័យច្រកយកចិត្តទុកដាក់ផ្ដល់ឯកសារជូនពលរដ្ឋ និងឲ្យបានលឿនរហ័ស
2025/01/13 12:01:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/12 05:48:01 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/04 07:39:24 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/04 03:01:40 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/10 12:34:58 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am