អាមេរិក៖ ព្យុះកួចបានវាយបក់ឆ្លងកាត់រដ្ឋ Arkansas, Illinois, Iowa, Wisconsin, Mississippi និងរដ្ឋTennessee។ យោងតាមមជ្ឈមណ្ឌលព្យាករណ៍ព្យុះបានឲ្យដឹងថា ការតាមដានព្យុះកួចនេះបានបង្ហាញថា ព្យុះនេះបានបក់បោកចូលក្នុងរដ្ឋ Indiana ភាគអាគ្នេយ៍ រដ្ឋ Kentucky ភាគខាងជើង និងរដ្ឋ Ohio ភាគខាងលិចរហូតដល់ម៉ោង ៥ព្រឹកម៉ោងក្នុងតំបន់។

នេះរួមបញ្ចូលទាំងទីក្រុង Dayton និងទីក្រុង Cincinnati រដ្ឋ Ohio។ តំបន់ជាច្រើនដែលរងផលប៉ះពាល់ដោយព្យុះកំពុងកើតឡើង អាចឃើញមានព្យុះកួចជាច្រើនមេទៀតដែលមានកម្លាំងខ្យល់បក់រហូតដល់ ៧០ម៉ាយក្នុងមួយម៉ោង និងព្រិលប៉ុនទំហំស៊ុត។ លំនៅឋាន និងអាជីវកម្មជិត ៣០០,០០០កន្លែង គ្មានថាមពលប្រើប្រាស់នៅទូទាំងសហរដ្ឋអាមេរិកភាគកណ្តាល។ យោងតាមគេហទំព័រតាមដាន PowerOutage.us បានឱ្យដឹងថា អតិថិជនប្រើប្រាស់ថាមពលជិត ៣០០,០០០នាក់ស្ថិតនៅក្នុងភាពងងឹតកាលពីយប់ថ្ងៃសុក្រ នៅក្នុងរដ្ឋរងផលប៉ះពាល់ដោយព្យុះដែលបានបក់បោកពាសពេញតំបន់នៅភាគកណ្តាលសហរដ្ឋអាមេរិក។
គេហទំព័រតាមដានបង្ហាញថា រដ្ឋ Illinois មានការដាច់ភ្លើងច្រើនបំផុតដែលត្រូវបានរាយការណ៍ ដោយអតិថិជនជាង ១០០,០០០នាក់គ្មានថាមពលប្រើប្រាស់ ហើយបន្ទាប់មកមានការដាច់ភ្លើងសម្រាប់អតិថិជនជិត ៦៩,០០០នាក់នៅរដ្ឋ Arkansas។ យោងតាមមជ្ឈមណ្ឌលព្យាករណ៍ព្យុះបាននិយាយថា របាយការណ៍បឋមនៃព្យុះកំបុតត្បូងជាង ៤០លើកត្រូវបានធ្វើឡើងនៅក្នុងរដ្ឋចំនួន៦។ មានរបាយការណ៍បឋមចំនួន ៣០ នៃព្យុះកំបុតត្បូងនៅទូទាំងរដ្ឋ Arkansas រដ្ឋ Illinois រដ្ឋ Iowa រដ្ឋ Tennessee និងរដ្ឋ Mississippi គិតត្រឹមយប់ថ្ងៃសុក្រ៕
អត្ថបទ៖ ប៊ុនថន