ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X-16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ឯកឧត្តមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារសាងសង់សមិទ្ធផលតំបន់ប្រវត្តិសាស្ត្រយោធា X 16 នៅរសៀលថ្ងៃសៅរិ៍ទី១ ខែមេសា ឆ្នាំ២០២៣ នេះបានរៀបចំពិធីក្រុងពាលីសម្ពោធឆ្លងមហាចេតិយសម្រាប់តម្កល់អដ្ឋិធាតុយុទ្ធជនកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្រ្គោះជាតិកម្ពុជា ៤៩រូប។
កម្មវិធីសម្ពោធឆ្លងជាផ្លូវការនឹងរៀបចំឡេីងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។









