
អន្ដរជាតិ៖ លោកស្រី Margaret Kimberley អ្នកសរសេរអត្ថបទជនជាតិអាមេរិក បានប្រាប់ទូរទស្សន៍ CGTN ថា លទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានលើកសរសើរដោយសហរដ្ឋអាមេរិក កំពុងត្រូវបានពិចារណាដោយការងឿងឆ្លល់លើយុទ្ធនាការបោះឆ្នោតដ៏ពុករលួយរបស់ខ្លួននៅក្នុងប្រទេស និងការអនុវត្តអនុត្តរភាពប្រកបដោយចីរភាពនៅជុំវិញពិភពលោក។
ដោយត្រូវបានរៀបចំឡើងដោយសរហដ្ឋអាមេរិក កិច្ចប្រជុំកំពូលលើកទី២ ដ៏ចម្រូងចម្រាសសម្រាប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ បានបិទបញ្ចប់ទៅដោយមានប្រទេសពាក់ព័ន្ធជាច្រើនពុំបានចុះហត្ថលេខាលើការប្ដេជ្ញាចិត្តទាំងអស់ដែលជំរុញដោយទីក្រុងវ៉ាស៊ីនតោននោះទេ។
ជាការឆ្លើយតបទៅនឹងបញ្ហានេះ លោកស្រី Kimberley និពន្ធនាយករបស់ Black Agenda Report បាននិយាយថា កិច្ចប្រជុំនេះ បានធ្វើឲ្យពិភពលោកខ្វែងគំនិតគ្នាលើប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ និងប្រទេសមិនដឹកនាំដោយលទ្ធិប្រជាធិបេតយ្យផ្អែកលើបទដ្ឋានរបស់សហរដ្ឋអាមេរិក ដោយជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ទង្វើដូចមានតែម្នាក់ឯង និងគោរពវិធីសាស្ត្រការទូតផ្សេងៗគ្នារបស់ប្រទេសដទៃចំពោះលទ្ធិប្រជាធិបតេយ្យ។
លោកស្រី បានគូសបញ្ជាក់ថា ការបោះឆ្នោតតាមលិទ្ធិប្រជាធិបតេយ្យរបស់អាមេរិក ត្រូវបានធ្លាក់ចុះ លោកស្រី ជឿថា ការបោះឆ្នោតក្នុងប្រទេសខ្លួនឯង គឺគ្រប់គ្រាន់ក្នុងការកំណត់ថាតើប្រទេសនេះ មានលទ្ធិប្រជាធិបតេយ្យឬអត់៕