ភ្នំពេញ៖ “ មុននេះបន្តិចខ្ញុំបានទទួលលិខិតពីបណ្ឌិត សាម អ៊ីន ស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា”។ “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្ឌិត សាម អ៊ីន ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា”។ នេះបើតាមសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ផ្សព្វផ្សាយនៅក្នុងប្រព័ន្ធតេលេក្រាមផ្ទា ល់របស់សម្ដេច។
សាររបស់សម្ដេចតេជោដដែលបន្តថា ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំនឹងស្នើសុំព្រះរាជ្យក្រឹត្យតែងតាំងបណ្ឌិ ត សាម អ៊ីន ជារដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីឱ្យស្របតាមជំនាញដែលគាត់មាន និងអាចធ្វើបាន។
បណ្ឌិត សាម អ៊ីន គឺជាអតីតប្រធានគណៈកម្មាធិការនាយកស្ដីទី របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ បណ្ឌិត សាម អ៊ីន នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ បានប្រកាសលាលែងពីតំណែង រួមទាំងជា សមាជិកភាពរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា GDP។
ការប្រកាសលាលែងពីតំណែង និងសមាជិកភាពរបស់បក្ស GDP ត្រូវបានបណ្ឌិត សាម អ៊ីន ផ្សព្វផ្សាយឱ្យដឹងតាមរយៈបណ្ដា ញសង្គមហ្វេសប៊ុកផ្ទាល់របស់លោក៕ ដោយ៖ គង់ ឌិន
