សម្ដេច​តេជោ ហ៊ុន សែន ចំអក​ឱ្យ​ក្រុម​ប្រឆាំង​ជុំ​វិញ​វ៉ាក់សាំង​ចិន ក្រោយ​កីឡាករ​បាល់​លំដាប់​ពិភព​លោក​ពីរ​រូប​គ្រោង​នឹង​ចាក់​វ៉ាក់សាំង​ចិន​ដែរ

2021/05/03 02:36:23 am        231

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ចោទ​ជា​ចម្ងល់​ថា តើ​កីឡាករ​បាល់​ទាត់​លំដាប់​ពិភព​លោក Leonel Messi និង Neymar អាច​ប្រឈម​មុខ​ដល់​គ្រោះ​ថ្នាក់​អាយុ​ជីវិត​ទេ ក្រោយ​ពី​ពួកគេ​ត្រូវ​ចាក់​វ៉ាក់សាំង​ចិន​នា​ពេល​ខាង​មុខ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​ចោទ​ជា​ចម្ងល់​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ល្ងាច​នេះ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា កីឡាករ​លំដាប់​ពិភព​លោក​ទាំង ២​រូប​នេះ នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​នា​ពេល​ខាង​មុខ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួរ បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ប្រេស៊ីល Neymar នឹង​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់​នៅ​ប៉ុន្មាន​ខាង​មុខ​នេះ។

ទីភ្នាក់ងារ​ព័ត៌មាន​ចិន បាន​ចុះ​ផ្សាយ​បែប​នេះ​ដោយ​ផ្អែក​ទៅ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​សហព័ន្ធ​បាល់ទាត់​តំបន់​អាមេរិក​ខាង​ត្បូង (CONMEBOL) លោក Alejandro Dominguez ដែល​បាន​លើក​ឡើង​បែប​នេះ​លើ​ Twitter។

សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ក្រុម​ប្រឆាំង​​បាន​ធ្វើ​យុទ្ធនាការ​អំពាវ​នាវ​ទៅ​ប្រជា​ពលរដ្ឋ​ខ្មែរ​ កុំ​ឱ្យ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ចិន ដោយ​ចាត់​ទុក​ថា ជា​វ៉ាក់សាំង​«ចាក់​សម្លាប់​មនុស្ស»។

សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា​៖ «កាល​ពី​មុន​ ពួក​បំផ្លាញ​ជាតិ​មួយ​ចំនួន​បាន​និយាយ​ថា វ៉ាក់សាំង​ចិន​ចាក់​សម្លាប់​មនុស្ស នៅពេល​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​សម្រេច​ជ្រើស​រើស​វ៉ាក់សាំង​ចិន Sinopharm និង Sinovac មក​ចាក់​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា ដើម្បី​ការពារ​អាយុ​ជីវិត​ពី​ជំងឺ​ដ៏​កាច​សាហាវ​កូវីដ១៩»។

គិត​មក​ដល់​ថ្ងៃ​នេះ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​​​ស៊ីណូហ្វាម​សរុប​ចំនួន ១.៧​លាន​ដូស​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន​ផ្ដល់ម​ក​កម្ពុជា​ចំនួន ៣​លើក​ជា​បន្ត​បន្ទាប់ ហើយ​កម្ពុជា​ក៏​ទទួល​បាន​វ៉ាក់សាំង​​ស៊ីណូវ៉ាក់​សរុប ២​លាន​ដូស​ផង​ដែរ ដែល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន។

ទាក់​ទង​នឹង​វ៉ាក់សាំង​ចិន​ទាំង ២​ប្រភេទ​នេះ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា៖ «ពេល​នេះយើងអាចចោទជាសំណួរ​ថា បើខ្ញុំមិនរឹងក្បាលស្វែងរកវ៉ាក់សាំងពីចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងប្រសិនគ្មានការជួយឧបត្ថម្ភពីមិត្តចិនលើការផ្គត់ផ្គត់វ៉ាក់សាំង តើយើងមានវ៉ាក់សាំងមកពីណាចាក់ជូនប្រជាជនយើង?»។

សម្ដេច​តេជោ ហ៊ុន សែន សង្កត់​ធ្ងន់​ថា៖ «ខ្ញុំបាននិយាយមិនតិចជាង ៣ដងថា (សូមកុំបារម្ភថា វ៉ាក់សាំងមកពីប្រទេសណា តែត្រូវបារម្ភពីការអត់វ៉ាក់សាំងចាក់)។ ពាក្យនេះត្រឹមត្រូវណាស់សម្រាប់ប្រទេសជាច្រើននៅលើពិភពលោក»។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​ក៏​ទទួល​បាន​វ៉ាក់សាំង​ Covishield ចំនួន ៣២៤,០០០​ដូស​ផង​ដែរ ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​របស់​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​អង់គ្លេស AstraZeneca ហើយ​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​របស់​អង្គការ​សុខភាព​ពិភពលោក។

វ៉ាកសាំង​ស៊ីណូហ្វាម​ចំនួន ៦០​ម៉ឺន​ដូស បាន​ដឹក​មក​ដល់​កម្ពុជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី០៧ ខែ​កុម្ភៈ ហើយ ៣​ថ្ងៃ​ក្រោយ​មក យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​ចាប់​ផ្ដើម។

ដើម្បី​ជា​គម្រូ​ និង​បង្ហាញ​ការ​ជឿជាក់​លើ​វ៉ាក់សាំង​របស់​ចិន សម្ដេច​តេជោ ហ៊ុន សែន បាន​ណែនាំ​ទៅ​កូន​ៗ​របស់​សម្ដេច ​និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​ដែល​មាន​អាយុ​ក្រោម ៦០​ឆ្នាំ ឱ្យ​ចាក់​វ៉ាក់សាំង​ចិន​ដំបូង​គេ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​ចាក់​វ៉ាក់សាំង​​ទូទាំង​ប្រទេស​ជាមួយ​ស៊ីណូហ្វាម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm