សម្តេចតេជោជំរុញគ្រូពេទ្យបន្តពង្រឹងសមត្ថភាពពិសេសបច្ចេកវិទ្យាទំនើបៗ ដើម្បីជួលព្យាបាលអ្នកជំងឺ

2023/04/03 05:36:16 pm        224

ត្បូងឃ្មុំ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ និងជំរុញ​ដល់គ្រូពេទ្យ ត្រូវបន្តខិតខំបង្កើនសមត្ថភាពរបស់ខ្លួន ដើម្បីព្យាបាលប្រជាពលរដ្ឋ​ឱ្យមាននិរន្តរភាព ខណៈពេលដែលមន្ទីរពេទ្យបច្ចុប្បន្នមានបំពាក់ទៅដោយបរិក្ខារទំនើបៗ និងប្រព័ន្ធឌីជីថលផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញ​ជាអធិបតីភាព​ក្នុងពិធី​សម្ពោធដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ «មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ» ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយ និងអបអរសាទរចំពោះសមិទ្ធផលថ្មីបន្ថែម នៃ​មន្ទីរពេទ្យ​បង្អែកស្រុកក្រូចឆ្មារ ដែលមន្ទីរពេទ្យនេះ នឹងអាចជួយដោះស្រាយទុក្ខលំបាកដល់​ប្រជាពលរដ្ឋបានយ៉ាងច្រើន ​ជាពិសេសពលរដ្ឋនៅស្រុកក្រូចឆ្នា និងស្រុកស្ទឹងត្រង់ នៃខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។

សម្ដេចតេជោ ជំរុញឱ្យគ្រូពេទ្យត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាព ពាក់ព័ន្ធ​ទៅ​នឹងបច្ចេកវិទ្យាទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាព និងពន្លឿននូវការផ្ដល់សេវាសុខាភិបាល​ដល់ប្រជាពលរដ្ឋជាពិសេស ​ទាក់ទងនឹងការពិនិត្យសុខភាព​ និងពិគ្រោះជំងឺផ្សេងៗ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បញ្ហាសុខភាពសារធារណៈសាកល បានដាក់តឿតឱ្យ​រាជរដ្ឋាភិបាលគ្រប់ប្រទេសទាំងអស់នៅទូទាំងពិភពលោក ​មានការប្រុងប្រយ័ត្ន និងយកចិត្តទុក​ដាក់ខ្លាំង​បន្ថែមទៀតលើបញ្ហាសុខភាពសាធារណៈនៅក្នុងប្រទេសរបស់ខ្លួន ក្នុងនោះប្រទេសកម្ពុជា​ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យជាច្រើនទាំង​នៅ​រាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត រួមទាំងប្រឹងប្រែងបង្កើនសមត្ថភាពគ្រូពេទ្យដើម្បីឆ្លើយ​តបទៅ​នឹងសភាពការបន្ទាន់ និងដោះស្រាយបញ្ហាពាក់ពន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm