សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​លើ​ហ្វេសប៊ុក​ថា នឹង​មិន​បន្ត​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​ទាំង​មូល​ទៀត​ទេ

2021/05/03 05:05:48 am        372

ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា នឹង​បើក​រាជ​ធានី​ភ្នំពេញ​នៅ​សប្ដាហ៍​ក្រោយ​នេះ ដោយ​រក្សា​ទុក​ការ​បិទ​ខ្ទប់​នៅ​តំបន់​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩​ខ្ពស់​តែ​ប៉ុណ្ណោះ។

សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​សារ​ឆ្លើយ​តប​ទៅ​នឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ ដែល​បាន​សាក​សួរ​ថា តើ​រាជ​រដ្ឋាភិបាល​នឹង​បន្ត​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ​ត​ទៅ​ទៀត​ ឬ​យ៉ាង​ណា បន្ទាប់​ពី​រយៈ​ពេល​នៃ​ការ​បិទ​ខ្ទប់​ត្រូវ​បញ្ចប់​នៅ​ត្រឹម​ថ្ងៃ​ទី​០៥ ខែ​ឧសភា​សប្ដាហ៍​ក្រោយ​នេះ។

សម្ដេច​តេជោ ហ៊ុន សែន ឆ្លើយ​តប​នឹង​សំណួរ​អ្នក​ប្រើ​ហ្វេសប៊ុក​ថា៖ «ពុំ​មាន​ហេតុផល​បន្ត​បិទ​ទេ។ យើង​នឹង​បើក តែ​ខេត្ត ឬ​រាជធានី​អាច​បិទ​តំបន់​តូចៗ​ដែល​នៅ​មាន​ហានិភ័យ​លើ​ការ​ឆ្លង​ខ្ពស់»។

ការ​បិទ​ខ្ទប់​អស់​រយៈ​ពេល​ជាង ២​សប្ដាហ៍​មក​នេះ ប្រមុខ​រាជ​រដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា «ជា​ការ​បង្ខំ​ចិត្ត​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង និង​ការ​ស្លាប់​របស់​ប្រជាជន​យើង។ សូម​យោគ​យល់​ដល់​ការ​លំបាក​រួម​របស់​ជាតិ»។​

រាជ​ធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ត្រូវ​បាន​បិទ​ខ្ទប់​អស់រយៈ​ពេល​ជាង ២​សប្ដាហ៍​រួច​មក​ហើយ ហើយ​បន្ត​បិទ​ខ្ទប់​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែ​ឧសភា​ខាង​មុខ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        32
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm