បំផ្ទុះ​គ្រាប់បែក​នៅ​ហាង​កាហ្វេ​ក្រុង ​St Petersburg​ បណ្តាល​ឲ្យ​អ្នកសរសេរ​ប្លុក​ផ្នែក​យោធា​រុស្ស៊ី​ម្នាក់​ស្លាប់​

2023/04/03 11:34:26 am        142

​រុស្ស៊ី៖ ក្រសួងមហាផ្ទៃ​រុស្ស៊ី​បាន​បញ្ជាក់​ថា ការ​បំផ្ទុះ​គ្រាប់បែក​នៅក្នុង​ហាង​កាហ្វេ​ទីក្រុង St Petersburg បណ្តាល​ឲ្យ​អ្នក​សរសេរ​ប្លុក​ផ្នែក​យោធា​រុស្ស៊ី​ដ៏​ល្បីឈ្មោះ​លោក Vladlen Tatarsky ស្លាប់​។ យ៉ាងហោចណាស់​មនុស្ស ២៥នាក់បាន​រងរបួស​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្លូវ Street Food Bar No 1​។

វីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បង្ហាញ​ពី​ការផ្ទុះ​ និង​មនុស្ស​រងរបួស​នៅលើ​ផ្លូវ​។ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​ថា នរណា​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​នេះ​។ លោក Vladlen Tatarsky (​ឈ្មោះ​ពិត Maxim Fomin) គឺជា​អ្នកគាំទ្រ​ខ្លាំង​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​។ លោក​គឺជា​វាគ្មិន​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​រៀបចំ​ដោយ​ហាង​កាហ្វេ​ នៅពេលដែល​គ្រាប់បែក​បាន​ផ្ទុះឡើង​។ យោងតាម​ប្រភព​ក្រសួងមហាផ្ទៃ​ដែល​ដកស្រង់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា លោក Tatarsky ដែល​កំពុង​ត្រូវបាន​គេ​ប្រគល់​ឲ្យ​រូបសំណាក​ក្នុង​ប្រអប់​មួយ​ ជាកា​ដូរ​ដែលមាន​គ្រាប់បែក​បង្កប់​នៅ​ខាងក្នុង​។ វីដេអូ​ដែល​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ Telegram បន្ទាប់ពី​ការ​បំផ្ទុះ​នេះបង្ហាញ​ឲ្យ​ឃើញ លោក​ត្រូវបាន​គេ​ប្រគល់​រូបសំណាក​មួយ ហើយ​និយាយ​លេងសើច​អំពី​រូបនេះ​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន BBC នៅ​រុស្សី លោក Olga Ivshina រាយការណ៍​ថា មិន​ដូច​អ្នកសរសេរ​ប្លុក​គាំទ្រ​យោធា​រុស្ស៊ី​ផ្សេងទៀត និង​អ្នកសារព័ត៌មាន​រដ្ឋ​នៅ​អ៊ុយ​ក្រែ​ន​នោះទេ លោក Tatarsky បាន​កាន់​អាវុធ​ក្នុង​ប្រតិបត្តិ​ការប្រយុទ្ធ​។ លោក​បាន​រាយការណ៍​ពី​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ហើយ​ទទួលបាន​ភាពល្បីល្បាញ​កាលពី​ឆ្នាំមុន បន្ទាប់ពី​បាន​បង្ហោះ​វីដេអូ​ដែល​ថត​នៅ​ខាងក្នុង​វិមាន​ក្រឹម​ឡាំង ដែល​លោក​បាន​និយាយថា យើង​នឹងធ្វើ​ឲ្យ​អ្នក​គ្រប់គ្នា​បរាជ័យ យើង​នឹង​សម្លាប់​អ្នក​គ្រប់គ្នា យើង​នឹង​យក​អ្វី​ម្យ៉ា​ង​ពី​អ្នក​គ្រប់គ្នា​តាម​តម្រូវ​ការចាំបាច់​។ ​ឱកាស​នោះគឺជា​ពិធី​មួយ​នៅ​វិមាន​ក្រឹម​ឡាំងដែល​រៀបចំ​ដោយ​ប្រធានាធិបតីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដែល​ប្រកាស​ពី​ការភ្ជាប់​ឧបសម្ព័ន្ធ​របស់​រុស្សី​ នូវ​តំបន់​ចូល​គ្រប់គ្រង​ដោយ​ផ្នែក​ចំនួន​បួន​នៅ​អ៊ុយ​ក្រែ​ន​។ គេហទំព័រ​ព័ត៌មាន Fontanka នី​ទីក្រុង St Petersburg រាយការណ៍​ថា ហាង​កាហ្វេ​ដែល​ត្រូវ​បានកំណត់​គោលដៅ​កាលពី​ថ្ងៃអាទិត្យ គឺជា​កម្មសិទ្ធិ​របស់លោក Yevgeny Prigozhin ជា​ប្រធាន​ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ដ៏​ល្បីល្បាញ​របស់​ប្រទេស​រុស្ស៊ី​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am