មនី្ទរវប្បធម៌រាជធានីភ្នំពេញ ក្រុងពាលី បើកការដ្ឋានរៀបចំសង្រ្កាន្តវត្តភ្នំ រយៈពេល០៣ថ្ងៃ

2023/04/03 08:22:30 pm        473

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះ មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ បានក្រុងពាលី រៀបចំបើកការដ្ឋានរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២៣។

លោក ជុំ វុឌី្ឍ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះថា ថ្ងៃនេះក្រុមការងារនៃមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ ​ដែលមានការអនុញ្ញាតពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៣ គឺចាប់ផ្តើមក្រុងពាលី ​បើកការដ្ឋានជាផ្លូវការនាព្រឹកនេះ ដោយមានគោលបំណងរៀបចំប្រារព្ធកម្មវិធីសង្រ្កាន្ត ជាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរយើង តាំង​ពីយូរយារណាស់មកហើយសម្រាប់ដែនដីរាជធានីភ្នំពេញ ​គឺរដ្ឋបាលរាជធានីភ្នំពេញ បាន​ជ្រើសរើស​យករមណីយដ្ឋានវប្បធម៌ ប្រវតិ្តសាស្រ្តវត្តភ្នំ ​ធ្វើជា​សង្ក្រាន្ត​ ដែលហៅថា «សង្រ្កាន្តវត្តភ្នំ»។

លោក ជុំ វុឌ្ឍី ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ​ រាជធានីភ្នំពេញ ​បានសង្កត់ធ្ងន់ថា ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ ឆ្នាំថោះ ២០២៣ ​ក៏បានរៀបចំការ​កម្សាន្តលេង​ល្បែង​ប្រជាប្រិយ​នានា ក្នុង​បរិវេណសង្រ្កានវត្តភ្នំ «ហៅថា ភូមិខ្មែរ» ​មានដូចជាការរៀបចំដាក់តាំងស្នាដៃពេញមួយឆ្នាំ របស់​ការិយាល័យជំនាញទាំង៧ របស់មនី្ទរវប្បធម៌ រាជធានីភ្នំពេញ តន្រ្តីសម័យ ​លេងល្បែង​ប្រជាប្រិយខ្មែរ ​ការសម្តែងរបាំត្រុដិ ស្តង់ដាក់តាំងបង្ហាញភូមិ១ ផលិតផល១ និងផលិតផលវប្បធម៌ផ្សេងៗ។

នៅថ្ងៃទី៣ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ​នាពេលរសៀល ​មានកម្មវិធីដង្ហែព្រះ ​ប្រទាក់សិន បីជុំ នៅបរិវេណវត្តភ្នំ ​ ដើម្បីស្រង់ព្រះនាថ្ងៃបង្ហើយបុណ្យចូលឆ្នាំផងដែរ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm