ភ្នំពេញ ៖ នៅថ្ងៃទី៣ឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្ញើសារលិខិតក្នុងឱកាស « ទិវាសេរីភាពសារព័ត៌មានសកល លោក»លើកទី២៨ ថ្ងៃទី៣ឧសភានេះថា ព័ត៌មានគឺជាចំណីអាហារប្រចាំថ្ងៃ ដែលមិនអាចខ្វះបាន ជាពិសេសនៅក្នុងកាលៈទេសៈនៃគ្រោះមហន្តរាយ និងសោកនាដកម្មការឆ្លងជម្ងឺកូវីដ១៩ ។ សម្តេច ក៏បានសូមឱ្យអ្នកសារព័ត៌ មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិត ទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធាន ការបង្ការជំងឺឆ្លងកូវីដ -១៩ របស់ក្រសួងសុខាភិបាល។
ក្នុងឱកាសទិវា សេរីភាពសារព័ត៌មានសកលលោកលើកទី២៨ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ជារៀង រាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាព ខាងសារព័ត៌មាន ការ លើក ស្ទួយឯករាជភាពនៃប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងធានា សុវត្ថិភាពដល់អ្នកសារ ព័ត៌មានក្នុងការបំពេញភារកិច្ចតាមវិជ្ជាជីវៈរបស់ខ្លួនដោយគ្មានការភ័យខ្លាច ព្រមទាំងជំរុញតួនាទីរបស់ស្ថាប័នសារព័ត៌មានឱ្យកាន់តែសកម្មថែម ទៀត ដើម្បីបំរើផលប្រយោជន៍ សាធារណជនក្នុងការចូលរួមចំណែកលើកស្ទួយសុខុមាលភាពសង្គម និងសុខដុមនីយកម្មសកល ដែលជាបំណងប្រាថ្នារបស់មនុស្សជាតិទូទាំងសកល លោក ។ សម្តេច មានប្រសាសន៍ថា ទិវាសេរីភាព សារព័ត៌មានសកលលោក លើកទី២៨ ដែលបានលើកយកប្រធាន បទស្តីពី «ផលប្រយោជន៍នព័ត៌មានចំពោះ សាធារណ ជន »គឺពិតជាមានសារសំខាន់ណាស់ ជាពិសេស នៅក្នុងកាលៈទេសៈដែលសកលលោក បាននិងកំពុងទទួលរងនូវមហន្តរាយ និងសោកនាដកម្មការឆ្លងរាត ត្បាតសកលនៃជំងឺកូវីដ-១៩ ដែលបានឆក់យកអាយុជីវិតមនុស្សនៅលើសកលលោកអស់ជាងបីលាននាក់ ហើយមនុស្សជិត ១៥០លាននាក់បានឆ្លងមេរោគដ៏កាចសាហាវនេះ។
ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនិងប្រកបដោយគ្រោះថ្នាក់នេះ សម្តេចបានសូមឱ្យអ្នកសារព័ត៌មាន ទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្តល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយ ពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូរី -១៩ របស់ក្រសួងសុខាភិ បាល ៣កុំ ៣ការពារ ព្រម ទាំងវិធានការរបស់រាជរដ្ឋាភិបាលស្តីពីវិធានការបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេញ ពីផ្ទះនៅក្នុងតំបន់ ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។
សម្តេច បញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបាន ជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងប្រជាពលរដ្ឋនោះទេ ។ ដូច្នេះសូមបងប្អូន ចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួង សុខាភិបាល ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្លួន និងបន្តចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានជាទូទៅ។ ការចាក់វ៉ាក់សាំងកូរីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនិងការអនុវត្តវិធាន ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្តូររបៀបរស់នៅមានវិន័យតាមបែបគន្លង ថ្មី ដែលអាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដើម្បី ឈានទៅបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩នៅថ្ងៃអនាគត។
សម្តេចក៏បានយកឱកាសនេះ អំពាវនាវដល់ថ្នាក់ដឹកនាំសា្ថប័នសារព័ត៌មានទាំងអស់បង្កើន ការយកចិត្តទុកដាក់ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ និង ជំនាញបច្ចេកទេស ព្រមទាំងសីលធម៌ដល់បងប្អូនអ្នកសារព័ត៌មានឱ្យមានការអភិវឌ្ឍខ្លួនដើរទាន់ការ រីកចម្រើន បច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលដើម្បីសម្រួលដល់ ការ បំពេញភារកិច្ចមាន ប្រសិទ្ធភាព ព្រមទាំង ចូលរួមអនុវត្តវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ឱ្យ បានហ្មត់ចត់ខ្ជាប់ខ្ជួននិងរំលឹកជាថ្មីម្តងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅកម្ពុជា ក៏ដូចជានៅទូទាំង សកលលោកសូមយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាង គិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកើតមានភាពវឹកវរ ចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយដោយ ធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែល តែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តី ថ្ងៃថ្នូរ កិត្យានុភាពរបស់សា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលមិនអាចអត់ឱនបាន៕
អត្ថបទ មុត សុទ្ធ
