រុស្ស៊ី​នឹង​ដំឡើង​អាវុធ​នុយក្លេអ៊ែរ​នៅ​ជិត​ព្រំដែន​បេឡា​រុស​ជាមួយ​ប្រទេស​សម្ព័ន្ធ​យោធា​ណា​តូ

2023/04/03 09:17:55 pm        375

​រុស្ស៊ី៖ ប្រេសិត​ប្រចាំ​នៅ​ទីក្រុង Minsk របស់​រុស្ស៊ីបាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា រុស្ស៊ី​នឹង​ផ្លាស់​ទី​អាវុធ​នុយក្លេ​អ៊ែរ​តាក​ទិ​ក​របស់ខ្លួន​ទៅជិត​ព្រំដែន​ភាគ​ខាងលិច​ប្រទេស​បេឡា​រុស ដោយ​ដំឡើង​អាវុធ​ទាំងនេះ​នៅ​ច្រកចូល​របស់​សម្ព័ន្ធ​យោធា​ណា​តូ ​ក្នុង​ចំណាត់ការ​មួយ​ដែល​ទំនងជា​បង្កើន​ការប្រឈមមុខ​ដាក់គ្នារ​បស់​ទីក្រុង​មូ​ស្គូ ​ជាមួយ​ប្រទេស​លោកខាងលិច​។

នៅក្នុង​សញ្ញា​នុយ​ក្លេ​អែរ​រ​ដ៏​ច្បាស់​បំផុត​ក្នុងចំណោម​សញ្ញា​នុយ​ក្លេ​អែរបស់​រុស្ស៊ី ចាប់តាំងពី​ការចាប់ផ្តើម​វាយលុក​នៅ​អ៊ុយ​ក្រែ​ន​កាលពី ១៣ខែ​មុន ប្រធានាធិបតីលោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃទី២៦ ខែមីនា​ថា រុស្ស៊ី​នឹងដាក់​ទីតាំង​អាវុធ​នុយក្លេអ៊ែរ​តាក​ទិ​កនៅ​ប្រទេស​បេឡា​រុស​។ ប្រទេសជិតខាង​ទាំងពីរ​គឺជា​ផ្នែក​ផ្លូវការ​នៃ «​រដ្ឋ​សហព័ន្ធ​» ហើយ​បាន​ពិភាក្សា​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដើម្បី​ធ្វើ​សមាហរណកម្ម​បន្ថែមទៀត ជា​ដំណើរការ​មួយ​ដែល​បាន​ព​ន្លឿ​ន​បន្ទាប់ពី​ទីក្រុង Minsk បានអនុញ្ញាត​ឱ្យ​ទីក្រុង​មូ​ស្គូ​ប្រើប្រាស់​ទឹកដី​ប្រទេស​បេឡា​រុស ដើម្បី​បញ្ជូន​កងទ័ព​ចូលទៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំមុន​។​ ​លោក Boris Gryzlov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​បេឡា​រុសបាន​ប្រាប់​ទូរទស្សន៍​រដ្ឋ​បេឡា​រុស​ថា សព្វាវុធនឹង​ត្រូវបាន​ផ្លាស់​ទី​ចូលទៅ​កាន់​ព្រំដែន​ភាគ​ខាងលិច​នៃ​រដ្ឋ​សហព័ន្ធ​របស់​យើង ហើយនឹង​បង្កើន​លទ្ធភាព​ក្នុងការ​ធានាបាន​សន្តិសុខ​។ នេះ​នឹងត្រូវ​បានធ្វើ ទោះបី​ជាមាន​សំឡេង​រំខាន​នៅក្នុង​ទ្វីបអឺរ៉ុប និង​សហរដ្ឋអាមេរិក​ក៏ដោយ​។​

​លោក Gryzlov មិនបាន​បញ្ជាក់​ពី​ទីកន្លែង​ដែល​អាវុធ​នឹងត្រូវ​ដាក់​ទីតាំង​នោះទេ ប៉ុន្តែ​បាន​បញ្ជាក់ថា ទីតាំង​ស្តុក​ទុក​មួយ​នឹងត្រូវ​បានដាក់តាម​បញ្ជា​របស់លោក Putin នៅត្រឹម​ថ្ងៃទី១ ខែកក្កដា ហើយ​បន្ទាប់មក​បាន​ផ្លាស់​ទី​ទៅ​ភាគ​ខាងលិច​ប្រទេស​បេឡា​រុស​។ បេឡា​រុសមាន​ព្រំប្រទល់​ខាងជើង​ជាប់​ជាមួយ​ប្រទេស​លី​ទុយ​អា​នី និង​ឡា​ត​វី និង​ភាគ​ខាងលិច​ជាមួយ​ប្រទេស​ប៉ូឡូញ ដែល​ផ្នែក​ទាំងអស់​ជា​ស្លាប​ភាគ​ខាងកើត​របស់​សម្ព័ន្ធ​យោធា​ណា​តូ ដែល​ត្រូវបាន​ពង្រឹង​ដោយ​កងទ័ព ​និង​យុទ្ធោបករណ៍​បន្ថែមទៀត​ បន្ទាប់ពី​ការវាយលុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        127
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        120
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm