ពិព័រណ៍ទេពកោសល្យស្នាដៃសាលារចនា ទាក់ទាញអ្នកចូលទស្សនាជាង ១ម៉ឺននាក់

2023/04/03 09:21:51 pm        383

ភ្នំពេញ៖ សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរៀបចំពិព័រណ៍ទេពកោសល្យ ​និងស្នាដៃនិស្សិត ចាប់​ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមេសា ​ដោយមានបង្ហាញស្នាដៃទម្រង់ស្ថាបត្យកម្ម របាំ ល្បែង សិល្បៈ​ប្រជាប្រិយ​បុរាណ​សម័យ​របស់ខ្មែរ ​មានភាពល្អប្លែកជាងបណ្តាឆ្នាំកន្លងមក និង​ទាក់ទាញ​ទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាប្រមាណជាតិ ១ម៉ឺននាក់ ក្នុងរយៈពេល២ថ្ងៃមកនេះ។

ប្រធានគណៈកម្មការៀបចំ​ពិព័រណ៍ទេពកោសល្យ ​និងស្នាដៃនិស្សិត​ កញ្ញា សិទ្ធ សុវណ្ណនី លើកឡើង​នៅថ្ងៃទី៣ ខែមេសានេះថា ​នៅថ្ងៃទី១នៃ​ពិព័រណ៍​ទេពកោសល្យ ​និង​ស្នាដៃនិស្សិត ទទួល​បានភ្ញៀវជាតិអន្តរជាតិចូលទស្សនាជាង ​៣០០០នាក់ ​និងនៅថ្ងៃទី២ទទួលភ្ញៀវជាតិ​អន្តរជាតិ​ចូលទស្សនា កើនជិត៦០០០នាក់​រហូតធ្វើឲ្យក្រុមយុវជនបិទទ្វារយប់​ទទួលភ្ញៀវចូលទស្សនា​នៅ​ពេលយប់។

កញ្ញា សិទ្ធ សុវណ្ណនី ថ្លែងថា គ្រប់ភ្ញៀវជាតិអន្តរជាតិ​ ដែលចូលទស្សនាភាគច្រើន មានការចាប់​អារម្មណ៍​ច្រើន​លើ​លទ្ធផលការសិក្សា ​និងស្នាដៃ​ទម្រង់សិល្បៈស្ថាបត្យកម្មខ្មែរជាច្រើន​ទម្រង់ មក​ពី​បណ្តាមហាវិទ្យាល័យទំាង៥​ និង​ការតាំង​ពិព័រណ៍​ និង​សម្ដែង​សិល្បៈ ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​ទម្រង់ទៀត។

ភ្ញៀវជាតិអន្តរជាតិដែលបាន​ចូលរួម​ទស្សនា​ពិព័រណ៍នេះ ​បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះស្នា​ដៃ​វប្បធម៌សិល្បៈបុរាណ សម័យ ​ដែលកូន​ខ្មែរអាចធ្វើបាន ​និង​ភាពល្អបែ្លក ​និងទាក់ទាញខ្លាំង។

សូម​បញ្ជាក់ថា ពិព័រណ៍ទេពកោសល្យស្នាដៃនិស្សិតសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្ប: បាន​ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ «មរតកទាំង៥ ឆ្នាំ២០២៣»​ ដើម្បី​អបអរសាទរពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ និងចង់បង្ហាញពីស្នាដៃលទ្ធផលសិក្សារបស់និស្សិតទាំង៥ មហាវិទ្យាល័យនៃសាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ ឱ្យមហាជន​ទូទៅបានឃើញ នូវស្នាដៃ​ទាក់ទង​ជាមួយនឹងសិល្បៈខ្មែរ​គ្រប់​ទម្រង់ទាំងអស់ របស់ខ្មែរ៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm