រុស្ស៊ី៖ ដីកាចាប់ខ្លួនអន្តរជាតិសម្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានកើនឡើងពីការរំពឹងទុក ចំពោះប្រទេសរបស់លោកដែលបានវាយលុកលើអ៊ុយក្រែន កំពុងតែប្រឈមមុខនឹងយុត្តិធម៌ ប៉ុន្តែវាធ្វើឱ្យស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងកិច្ចចរចាសន្តិភាព។
ទាំងយុត្តិធម៌ និងសន្តិភាពទំនងជាមានលទ្ធភាពនៅដាច់ឆ្ងាយនាពេលបច្ចុប្បន្ននេះ ហើយទំនាក់ទំនងជម្លោះរវាងប្រទេសទាំង២ គឺជាភាពអល់អែកនៅចំណុចកណ្តាលនៃសេចក្តីសម្រេចកាលពីថ្ងៃទី១៧ ខែមីនា ដោយតុលាការព្រហ្មទណ្ឌអន្តរជាតិគឺដើម្បីស្វែងរកការចាប់ខ្លួនមេដឹកនាំរុស្ស៊ី។ ចៅក្រមនៅទីក្រុងឡាអេបានរកឃើញភស្តុតាងសមហេតុផលក្នុងការជឿថា លោក ពូទីន និងស្នងការទទួលបន្ទុកសិទ្ធិកុមាររបស់លោក ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម ជាពិសេសការនិរទេស និងការផ្ទេរកុមារដោយខុសច្បាប់ ពីតំបន់គ្រប់គ្រងរបស់អ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
មេដឹកនាំសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសុក្រក្នុងសុន្ទរកថាមួយ ដើម្បីប្រារព្ធខួបមួយឆ្នាំនៃការរំដោះទីក្រុង Bucha ជាទីក្រុងរបស់អ៊ុយក្រែនដែលបានមើលឃើញអំពើឃោរឃៅមួយចំនួននៅក្នុងសង្គ្រាមនោះថា វានឹងគ្មានការរត់គេចខ្លួនសម្រាប់អ្នកប្រព្រឹត្ត និងបក្ខពួករបស់លោកទេ។ ឧក្រិដ្ឋជនសង្គ្រាមនឹងត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ពួកគេ។ លោក Daniel Krcmaric សាស្ត្រាចារ្យរងផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Northwestern បាននិយាយតាមអ៊ីម៉េលទៅកាន់សារព័ត៌មាន The Associated Press ថា ដីកាចាប់ខ្លួនលោក ពូទីន អាចនឹងធ្វើឲ្យអន្តរាយដល់កិច្ចប្រឹងប្រែង ដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន