ប្រធានាធិបតីទីម័រ ស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូកម្ពុជា និងវត្តមានព្រះអគ្គិជ័យកីឡា

2023/04/03 10:44:45 pm        115

ភ្នំពេញ ៖ ឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត នៅថ្ងៃទី០៣ ខែមេសានេះ បានអនុញ្ញាតឲ្យ​ប្រតិភូ​​ដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសជនពិសេស អមដំណើរដោយឯកឧត្តម អ៊ីវ ហ៊ាង ឯកអគ្គរាជ​ទូតកម្ពុជា ប្រចាំនៅប្រទេសទីម័រខាងកើត ដែលមាននិវេសនដ្ឋាននៅរដ្ឋធានីហ្សាកាតា ចូលជួបសម្ដែងការគួរសម​នៅវិមាន​ប្រធានាធិបតីរបស់ខ្លួន បន្ទាប់ពីប្រតិភូកម្ពុជា បាននាំព្រះអគ្គិជ័យកីឡា ទៅដល់ទីក្រុង Dili នៅរសៀល​ថ្ងៃច័ន្ទនេះ ។

ថ្លែងក្នុងជំនួបសម្ដែងការគួរសមនោះ ឯកឧត្តម Jose Ramos-Horta បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ត​មាន​ប្រតិភូ ក៏ដូចជាវត្តមានព្រះអគ្គិជ័យកីឡា នៅប្រទេសទីម័រខាងកើត ហើយក៏អបអរសាទរប្រទេសកម្ពុជា ដែល​ត្រៀម​ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមលើកដំបូង ក្នុងឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខ ។

បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីភាព ក៏បានរំឮកពីទំនាក់ទំនងដ៏ល្អរវាងទីម័រខាងកើត និងកម្ពុជា ពិសេស​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែ​គាំទ្រ​ប្រទេសទីម័រ​ខាងកើត​រហូតមក ។

ឯកឧត្តមបានគូសបញ្ជាក់ថា ទីម័រខាងកើត តែងតែចូលរួមការប្រកួតនានា ក្នុងតំបន់អាស៊ាន ទោះបី​ពុំសូវ​ទទួល​បាន​លទ្ធផល​ល្អប្រសើរ ។ ដូច្នេះឯកឧត្តមបានថ្លែងអំណរគុណប្រតិភូកម្ពុជា ដែលបានដឹកនាំព្រអគ្គិជ័យកីឡា និង​ភ្លើង​គប់​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ទៅដង្ហែទីក្រុង Dili ហើយទីម័រខាងកើត ក៏ត្រៀមខ្លួនរួចរាល់ ដើម្បីចូលរួម​ប្រកួត​ព្រឹត្តិការណ៍កីឡាប្រចាំតំបន់នៅកម្ពុជានាពេលខាងមុខផងដែរ ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ហោ សារុន បានថ្លែងអំណរគុណឯកឧត្តម Jose Ramos-Horta ដែល​អនុញ្ញាត​ឲ្យប្រតិភូកម្ពុជា បានចូលជួបសម្ដែងការគួរសម និងទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ ។ ឯកឧត្តមបានគូសបញ្ជាក់ថា ទីម័រខាងកើត គឺជាប្រទេសទី៤ ដែលព្រះអគ្គិជ័យកីឡា ត្រូវដង្ហែឆ្លងកាត់ បន្ទាប់ពីព្រះរាជពិធីសុំភ្លើង និងព្រះរាជពិធី​ប្រោយព្រះរាជទានព្រះអគ្គិជ័យកីឡា ដល់ភ្លើងគប់ ក្រោមព្រះរាជវត្តមាន​ដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទអង្គរវត្ត កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ ដោយផ្ដើមពីខេត្តសៀមរាប បន្ដ​ដំណើរទៅប្រទេសវៀតណាមមុនគេ មុនបន្ដទៅហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រខាងកើត ដែលត្រូវរៀបចំ​ពិធីដង្ហែ​នាព្រឹកថ្ងៃទី០៤ ខែមេសាស្អែកនេះ ។

ឯកឧត្តមបេសកជនពិសេស បានបន្ដថា មកទល់ពេលកម្ពុជា បានត្រៀមខ្លួនរួចរាល់ សម្រាប់ការត្រៀមរៀប​ចំការប្រកួត​កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ព្រមទាំងការត្រៀមទទួលបដិសណ្ឋារកិច្ចប្រតិភូ និងអត្តពលិក ក៏ដូចជាភ្ញៀវជាតិ-អន្ដរជាតិទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍លើកដំបូង បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំនេះ ។

សូមបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Dili ប្រទេសទីម័រខាងកើត នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី០៤ ខែមេសាស្អែក ដោយគ្រោងនឹងមានមន្ដ្រីជាន់ខ្ពស់ ថ្នាក់ដឹកនាំ​ជាច្រើនចូលរួម ពិសេសក៏នឹងមានវត្តមានឯកឧត្តម Jose Ramos-Horta ប្រធានាធិបតីទីម័រខាងកើត ចូលរួមពិធីដង្ហែ និងរត់កាន់ភ្លើងគប់អបអរសាទរកម្មវិធីដ៏មានអត្ថន័យ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះផងដែរ ៕


អត្ថបទ​៖លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        108
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        120
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm