ថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha ដែលកំពុងប្រឈមការប្រជែងដ៏តានតឹងដើម្បីទទួលជ័យជម្នះអាណត្តិថ្មី បាននិយាយនៅថ្ងៃចន្ទ ទី ៣ ខែមេសានេះ ថា ប្រទេសថៃ ត្រូវការមេដឹកនាំដែលមានបទពិសោធន៍ ខណៈបេក្ខជននានាចាប់ផ្តើមចុះឈ្មោះសម្រាប់ការបោះឆ្នោតសកលនៅខែក្រោយ។ អតីតមេបញ្ជាការកងទ័ព ដែលបានឡើងកាន់តំណែងដោយរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ ប្រឈមមុខនឹងបញ្ហា ដ៏លំបាកពីការប្រឆាំងកំពុងលេចេញដែលប្រឈមជាមួយលោកស្រី Paetongtarn Shinawatra កូនស្រីមហាសេដ្ឋីអតីតនាយករដ្ឋមន្ត្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា។ លោក Prayut បានថ្លែងទៅកាន់ទូរទស្សន៍ Thairath TV ថា ប្រទេសថៃត្រូវការអ្នកដែលចេះធ្វើការងារ។ ប្រជាជនថៃនឹងទៅបោះឆ្នោតនៅថ្ងៃទី ១៤ ខែឧសភា សម្រាប់ការបោះឆ្នោតលើកដំបូងចាប់តាំងពីប្រទេសនេះត្រូវបានរង្គោះរង្គើរដោយការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យដឹកនាំដោយយុវជនដ៏ធំក្នុងឆ្នាំ ២០២០។
លោក ប្រាយុទ្ធ និងគណបក្សរបស់លោក កំពុងដើរពីក្រោយក្នុងលទ្ធផលស្ទង់មតិ គឺស្ថិតក្រោយគណបក្សភឿថៃរបស់លោកស្រី Paetongtarn និងគណបក្ស Move Forward Party ឬគណបក្សអនាគតថ្មី ដឹកនាំដោយលោក Pita Limjaroenrat ។ យោងតាមធនាគារពិភពបានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ប្រទេសនេះបានតស៊ូដើម្បីស្តារឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារជំងឺ COVID-19។ ប្រទេសថៃគឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ខុសប្លែកពីសហភាពមីយ៉ាន់ម៉ា ដែលទទួលរងដោយរដ្ឋប្រហារនោះ ដែលផលិតផលក្នុងស្រុកសរុបពុំទាន់បានស្តារឡើងវិញដល់កម្រិតមុនជំងឺរាតត្បាតនៅឡើយ។ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនមួយរូបត្រូវតែទទួលបានសំឡេងភាគច្រើនរបស់សមាជិកសភាជាន់ទាប ដែល៥០០អាសនៈ ព្រមទាំងព្រឹទ្ធសភាដែលតែងតាំងដោយយោធា ២៥០រូប។ គណបក្សភឿថៃ បាននិយាយថា ខ្លួនកំពុងដាក់គោលដៅទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត ដើម្បីរារាំងការបង្កើតយោធាដើម្បីបិទផ្លូវរបស់ខ្លួនទៅរកការកាន់អំណាច ដូចដែលបានកើតឡើង ក្នុងឆ្នាំ២០១៩ នៅពេលនោះ គណបក្សនេះបានឈ្នះអសនៈភាគច្រើន ប៉ុន្តែបានបិទដោយរដ្ឋាភិបាល។
