អាមេរិក៖ លោក Donald Trump បានមកដល់អគារខ្ពស់របស់លោកនៅទីក្រុងញូវយ៉កកាលពីថ្ងៃចន្ទ នៅមុនថ្ងៃនៃការចូលខ្លួនរបស់លោកដើម្បីប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌមិនធ្លាប់មានពីមុនមក ដែលគំរាមដល់ការបោះបង់ចោលការប្រកួតប្រជែងតំណែងនៅសេតវិមាននៅក្នុងឆ្នាំ២០២៤ ឲ្យធ្លាក់ចូលក្នុងភាពវឹកវរ។

លោក Trump មកពីគណបក្សសាធារណរដ្ឋវ័យ ៧៦ឆ្នាំ ជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលជាប់ចោទពីបទព្រហ្មទណ្ឌ ហើយត្រូវបានចោទប្រកាន់ជាផ្លូវការនៅថ្ងៃអង្គារនេះ ជុំវិញការចំណាយប្រាក់បំបិទមាត់ឲ្យទៅតារាភាពយន្តអាសអាភាសម្នាក់ ក្នុងអំឡុងការបោះឆ្នោតឆ្នាំ២០១៦ ដែលនាំឲ្យលោកឡើងកាន់តំណែង។ លោក Trump បានបក់ដៃទៅកាន់អ្នកគាំទ្រ ខណៈលោកបានដើរចូលទៅក្នុងលំនៅឋាន Trump Tower របស់លោកនៅតាមរុក្ខវិថីទី៥ (Fifth Avenue) ក្រោមសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីជិះយន្តហោះមកពីរដ្ឋ Florida ជាការធ្វើដំណើរជាប្រវត្តិសាស្ត្រដែលដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍សហរដ្ឋអាមេរិក ដោយមានឧទ្ធម្ភាគចក្របណ្តាញការងារតាមក្បួនរថយន្តរបស់លោក។
លោក Trump នឹងត្រូវបង្ហាញខ្លួននៅតុលាការតំបន់ Manhattan នៅរសៀលថ្ងៃអង្គារនេះ ក្នុងពេលមានការរំជើបរំជួលពីប្រព័ន្ធផ្សព្វផ្សាយ ហើយត្រូវបានគេរំពឹងថានឹងព្យាយាមប្រើប្រាស់ការបង្ហាញខ្លួនរបស់លោក ដើម្បីជំរុញការគាំទ្រសម្រាប់គោលបំណងបោះឆ្នោតឡើងវិញរបស់លោក។ នគរបាលនៅក្នុងទីក្រុងនេះមានការប្រុងប្រយ័ត្នខ្ពស់ ដោយមានការហ៊ុមព័ទ្ធដោយសន្តិសុខ និងភ្នាក់ងារសម្ងាត់នៅខាងក្រៅទាំងអគារ Trump Tower ទាំងនៅតុលាការតំបន់ Manhattan។ អភិបាលតំបន់លោក Eric Adams បានព្រមានថា នរណាម្នាក់ដែលតវ៉ាដោយហិង្សានឹងត្រូវចាប់ខ្លួន និងឲ្យទទួលខុសត្រូវ មិនថាអ្នកនោះជានរណាទេ៕
អត្ថបទ៖ ប៊ុនថន