អ្នកគាំទ្រ​លោក Trump នៅក្រៅ​ទីក្រុង​រមណីយដ្ឋាន Mar-A-Lago សន្យា​គាំទ្រ​ ខណៈ​លោក​ចេញ​ដំណើរ​មក​ញូវយ៉ក​

2023/04/04 04:14:35 pm        204

​អាមេរិក៖ អ្នកគាំទ្រ​លោក Donald Trump រាប់សិប​នាក់​បាននាំគ្នា​ចេញ​មក​គាំទ្រ​នៅ​រដ្ឋ Florida កាលពី​ថ្ងៃ​ចន្ទ ដោយបាន​គ្រវី​ដៃ​ស្វាគមន៍​ក្បួន​រថយន្ត​របស់លោក​ ដែល​កំពុងធ្វើដំណើរ​ពី​ទីក្រុង​រមណីយដ្ឋាន Mar-A-Lago ទៅកាន់​អាកាស​យានដ្ឋាន West Palm Beach ជា​កន្លែង​ដែល​លោក Trump ចេញដំណើរ​ទៅកាន់​ទីក្រុង​ញូវយ៉ក ដើម្បី​ចូល​បង្ហាញខ្លួន​នៅ​តុលាការ​។

អ្នកគាំទ្រលោក Cindy Falco បាន​ប្រាប់​សារព័ត៌មាន Reuters ថា លោក​គ្រាន់តែ​អាច​ស្រមៃ​ថា ​ប្រធានាធិបតី Donald Trump កំពុង​ឆ្លងកាត់​ភាពមិនច្បាស់លាស់​។ លោក​ដឹងថា លោក Donald Trump ក៏​ជា​អ្នក​ជឿជាក់​ម្នាក់​ដែរ​។ ការទន្ទឹងរង់ចាំ និង​ការរំភើប​ចិត្ត​របស់​ក្រុមមនុស្ស​កាន់តែ​កើនឡើង​ខ្លាំង ដោយ​ការឆ្លងកាត់​ជាច្រើន​នាទី និង​មាន​សំឡេង​ស្រែក​គាំទ្រ​ពី​អ្នក​ឈរ​មើល​។​ ​មន្ត្រី​តុលាការ​បាន​និយាយថា ការចូល​បង្ហាញខ្លួន​តា​ម​ការគ្រោងទុក​នៅវេលា​ម៉ោង ២ និង ១៥នាទី​រសៀលថ្ងៃ​អង្គារម៉ោង​ក្នុង​តំបន់​។ ការិយាល័យ​របស់លោក​ Trump បាន​និយាយថា បន្ទាប់មកលោក Trump នឹង​ត្រលប់​ទៅ​រដ្ឋ Florida វិញ ហើយ​ថ្លែង​សុន្ទរកថា​ពី​ទីក្រុង​រមណីយដ្ឋាន Mar-a-Lago នៅ​ម៉ោង ៨:១៥​នាទី​យប់​ម៉ោង​ក្នុង​តំបន់​។ ​

​លោក Trump បាន​និយាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា លោក​ទៅកាន់​អគារ Trump Tower ក្នុង​តំបន់ Manhattan បន្ទាប់ពី​បានមក​ដល់ទី​ក្រុង New York ហើយនឹង​ធ្វើដំណើរ​ទៅកាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។ ដោយមាន​គ្រវីទង់ជាតិ និង​បដានៅ​សងខាង​ផ្លូវ ក្រុម​អ្នកគាំទ្រ​របស់លោក​ Trump បាន​រង់ចាំ​បង្ហាញ​ការគាំទ្រ​របស់​ពួកគេ​នៅ​ព្រលានយន្តហោះ និង​នៅលើ​ផ្លូវ​ដែល​លោក​ត្រូវបាន​គេ​រំពឹងថា ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង New York​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm