ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជា នៃទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ២០២៣។ ជំពូកស្តីពីកម្ពុជានេះ នឹងរួមបញ្ចូលការព្យាករសេដ្ឋកិច្ចឆ្នាំ២០២៣-២០២៤ សម្រាប់ប្រទេសកម្ពុជា និងការវិភាគរបស់ ADB អំពីបញ្ហាប្រឈមគោលនយោបាយដែលកំពុងកើតមាននៅក្នុងប្រទេស។ សម្រាប់ឆ្នាំនេះ បញ្ហាប្រឈមមួយដែលបានកំណត់ គឺការពង្រីកការវិនិយោគបៃតងក្នុងវិស័យអាទិភាពជាយុទ្ធសាស្ត្រ ដើម្បីជួយកម្ពុជាសម្រេចសក្តានុពលកំណើនរយៈពេលវែងរបស់ខ្លួន។
តាមធនាគារអភិវឌ្ឍន៍អាស៊ី បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបានព្យាករ៍ថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ២០២៣ និង ៦,០% នៅឆ្នាំ២០២៤ ជំរុញដោយការងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។





