ស្នូកឃ័រ៖ កីឡាករស្នូកឃ័រអង់គ្លេស Shaun Murphy បានគ្រងជើងឯកការប្រកួតពានរង្វាន់ Tour Championship ក្រោយយកឈ្នះមិត្តរួមជាតិ Kyren Wilson នៅវគ្គផ្តាច់ព្រ័ត្រ។

នេះជាពានលំដាប់ Ranking ទីពីរសម្រាប់កីឡាករវ័យ ៤០ឆ្នាំរូបនេះនៅក្នុងឆ្នាំ២០២៣ នេះ បន្ទាប់ពីឈ្នះជើងឯក Players Championship កាលពីខែកុម្ភៈម្តងរួចមកហើយ។ Shaun Murphy បានយកឈ្នះ Kyren Wilson ដោយលទ្ធផល ១០-៧ហ្វ្រេមដើម្បីក្លាយជាម្ចាស់ប្រាក់រង្វាន់ ១៥០.០០០ផោន។ សូមបញ្ជាក់ថា Tour Championship មានកីឡាករចូលរួមត្រឹម ៨នាក់ប៉ុណ្ណោះ ដែល ៨នាក់នេះកំណត់ដោយពិន្ទុ Ranking នៃ Tournament ផ្សេងៗដែលស្ថិតក្រោមការគ្រប់គ្រងរបស់ Snooker Tour ក្នុងឆ្នាំ២០២៣ នេះ៕
អត្ថបទ៖នាង សុភាវុធ