អាមេរិក៖ ចំនួន ៦០% នៃជនជាតិអាមេរិកបានយល់ព្រមលើការចោទប្រកាន់លើអតីតប្រធានាធិបតី Donald Trump នេះបើយោងតាមការស្ទង់មតិថ្មីពីទូរទស្សន៍ CNN ដែលធ្វើឡើងដោយក្រុមហ៊ុន SQL Server Reporting Services(SSRS) បន្ទាប់ពីព័ត៌មានដែលថា គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កបានបោះឆ្នោតឲ្យចោទប្រកាន់រូបលោក ទាក់ទងនឹងការបង់ប្រាក់បំបិទមាត់ឲ្យទៅតារាភាពយន្តអាសអាភាសនាង Stormy Daniels។
ប្រហែល ៣ភាគ៤ នៃជនជាតិអាមេរិកនិយាយថា នយោបាយយ៉ាងហោចណាស់មានតួនាទីមួយចំនួនក្នុងការសម្រេចចិត្តចោទប្រកាន់លោក Trump រួមទាំង ៥២% ដែលបាននិយាយថា វាដើរតួយ៉ាងសំខាន់។ ក្រុមអ្នកឯករាជ្យភាគច្រើនតម្រង់ជួរគាំទ្រការចោទប្រកាន់នេះដោយមាន ៦២% យល់ព្រម និង ៣៨% មិនយល់ព្រម។ គណបក្សប្រជាធិបតេយ្យគឺស្ទើរតែទាំងស្រុងគាំទ្រចំពោះការចោទប្រកាន់ដោយមាន ៩៤% យល់ព្រម រួមទាំង ៧១% ដែលគាំទ្រយ៉ាងខ្លាំងចំពោះការចោទប្រកាន់នេះ ជាមួយគ្នានោះក្រុមមកពីគណបក្សសាធារណរដ្ឋមិនសូវរួបរួមក្នុងការប្រឆាំងចំនួន ៧៩% មិនយល់ព្រម និង ៥៤% មិនគាំទ្រទាំងស្រុង។ ខណៈការបង្ហាញទស្សនៈលើការចោទប្រកាន់ត្រូវបានបំបែកតាមជួរគណបក្ស ការស្ទង់មតិបានរកឃើញថា ភាគច្រើននៅទូទាំងប្រជាសាស្ត្រសំខាន់ៗ ដែលមានការបែកបាក់គ្នាទាំងអស់យល់ព្រមលើការសម្រេចចិត្ត ក្នុងការចោទប្រកាន់អតីតប្រធានាធិបតី។
នោះរួមបញ្ចូលយេនឌ័រ ៦២% នៃស្ត្រី ៥៨% នៃបុរស ក្រុមរើសអើងពូជសាសន៍ និងជនជាតិភាគតិច ៨២% នៃមនុស្សពេញវ័យស្បែកខ្មៅ ៧១% នៃមនុស្សពេញវ័យនិយាយភាសាអេស្ប៉ាញ មនុស្សពេញវ័យស្បែកស ៥១% មនុស្សវ័យចំណាស់ ៦៩% ក្រោមអាយុ ៣៥ឆ្នាំ ៦២% អាយុ ៣៥ដល់ ៤៩ឆ្នាំមាន ៥៣% អាយុចាប់ពី ៥០ដល់ ៦៤ឆ្នាំ ៥៤%។ ទូរទស្សន៍ CNN បានរាយការណ៍ថា អតីតប្រធានាធិបតីរូបនេះប្រឈមនឹងបទចោទប្រកាន់ជាង ៣០ករណីទាក់ទងនឹងការក្លែងបន្លំអាជីវកម្ម ប៉ុន្តែការចោទប្រកាន់នៅតែស្ថិតក្រោមការបិទបាំង ហើយការចោទប្រកាន់មិនត្រូវបានបង្ហាញសាធារណៈ នៅពេលនៃការស្ទង់មតិនោះទេ៕
អត្ថបទ៖ សុខមាន