ភ្នំពេញ៖ នៅវេលាម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាធ្វើដំណើរទៅដល់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ។
វត្តមានសម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរាក់ទាក់ ពីសំណាក់ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាលឡាវ ឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាច្រើនរូប។
តាមកម្មវិធីដែលគ្រោងទុក នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទទួលទានអាហារពេលព្រឹកការងារជាមួយ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ វៀតណាម មុននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និង កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព”៕






