វាយកូនគោល៖ កីឡាករវាយកូនគោលអាមេរិក Brooks Koepka បានក្លាយជាជើងឯកនៃការប្រកួតកម្មវិធី LIV Golf Orlando ចុងសប្តាហ៍កន្លងទៅក្រោយឈ្នះការប្រកួតថ្ងៃចុងក្រោយត្រឹម ១ស្ត្រូកពីអ្នកលេខ២។

ការប្រកួតនៅទីលានវាយកូនគោល Orange County National ទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក Brooks Koepka ធ្វើបាននៅថ្ងៃចុងក្រោយ ៣អាន់ឌើផា និងបញ្ចប់ការប្រកួតទាំងស្រុង ១៥អាន់ឌើផាឈ្នះអ្នកលេខ២ យ៉ាងប្រកៀកប្រកិតត្រឹម ១ស្ត្រូកគឺកីឡាករកូឡុំប៊ី Sebastian Munoz ដែលធ្វើបាននៅថ្ងៃចុងក្រោយត្រឹម ១អាន់ឌើផា សរុបរួម ១៤អាន់ឌើផា។ Brooks Koepka គឺជាកីឡាករទី១ ដែលឈ្នះជើងឯក ២កម្មវិធីនៅក្នុងក្របខណ្ឌ LIV Golf Series ក្រោមការវិនិយោគរបស់អារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីឈ្នះជើងឯកទី១ នៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតកាលពីខែតុលាឆ្នាំមុន៕
អត្ថបទ៖នាង សុភាវុធ