កុងហ្គោ៖ រដ្ឋាភិបាលខេត្ត និងមន្ត្រីក្នុងតំបន់បាននិយាយកាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ២១នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានមហន្តរាយបំណាក់ដីនៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

លោក Voltaire Batundi អ្នកដឹកនាំសង្គមស៊ីវិលនៅតំបន់ Masisi បាននិយាយថា សាកសពស្ត្រី ៨នាក់ និងកុមារ ១៣នាក់ត្រូវបានរកឃើញ បន្ទាប់ពីបំណាក់ដីបានវាយប្រហារទន្លេមួយក្នុងតំបន់ Bolowa កាលពីថ្ងៃអាទិត្យ ខណៈអ្នកទាំងនេះកំពុងបោកគក់សំលៀកបំពាក់ និងលាងសម្អាតឧបករណ៍ផ្ទះបាយ។ ពលរដ្ឋនិយាយថា នៅម៉ោងប្រហែល ១១.៣០នាទីព្រឹកបំណាក់ដីបានកើតឡើង ស្ត្រី និងកុមារកំពុងបោកគក់សំលៀកបំពាក់ដែលពួកគេទាំងអស់ត្រូវបានកប់ គ្មាននរណាម្នាក់ចេញមកក្រៅរួចនោះទេ។
រហូតមកដល់ពេលនេះ យើងទាញយកបានសាកសព ២១នាក់មានស្ត្រី ៧នាក់ និងកុមារ ១៤នាក់។ នោះហើយជារបៀបដែលគ្រោះមហន្តរាយបានកើតឡើងកាលពីម្សិលមិញ យើងគ្មានជំនួយនោះទេក្រៅពីក្រុមយុវជននៅក្នុងភូមិ និងមកពីភូមិនានាដែលនៅជិតខាង៕
អត្ថបទ៖ ប៊ុនថន