ដំណើរ​ការ​ចាក់​វ៉ាក់សាំង​នៅ​ឥណ្ឌា​កំពុង​រអាក់រអួល ខណៈ​ករណី​ឆ្លង​ និង​ស្លាប់​ដោយសារ ​COVID-19 កើន​ឡើង​ខ្លាំង​

2021/05/03 10:36:18 am        241

​​ឥណ្ឌា​៖ ខណៈ​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​កំពុង​ជួបប្រទះ​កង្វះខាត​ផ្គត់ផ្គង់​អុកស៊ីសែន មាន​អ្នកជំងឺ COVID-19 កាន់​តែ​ច្រើន​បាន​ស្លាប់​ដោយសារ​កង្វះ​សម្ភារៈ​សង្គ្រោះ​។​ ​កាលពី​ថ្ងៃអាទិត្យ ​ប្រទេស​ឥណ្ឌា​បាន​កត់​ការ​ធ្លាក់​ចុះ​បន្តិច​ នៃ​ការ​ឆ្លង​ថ្មី​ដោយមាន​ចំនួន ៣៩២.៤៨៨នាក់​ ពី​ចំនួន​ខ្ពស់​បំផុត ៤០១.៩៩៣នាក់ក្នុង​រយៈពេល ២៤​ម៉ោង​មុន​។

ប្រទេស​នេះ​ក៏បាន​រាយការណ៍​ផង​ដែរ​ថា​ មាន​អ្នក​ស្លាប់​ចំនួន ៣.៦៨៩​នាក់​បន្ថែម​ទៀត​ ដែល​នាំ​ឲ្យ​អ្នក​ស្លាប់​សរុប​ចំនួន ២១៥.៥៤២​នាក់​។​ ​ប្រធាន​មន្ទីរពេទ្យ Batra Hospital បាន​និយាយ​ថា អ្នកជំងឺ COVID-19 ចំនួន ១២​នាក់ ​រួម​ទាំង​វេជ្ជបណ្ឌិត​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ New Delhi បន្ទាប់ពី​អស់​បរិមាណ​ផ្គត់ផ្គង់​អុកស៊ីសែន​រយៈពេល ៨០​នាទី​។ ​កាសែត Times of India បាន​រាយការណ៍​ថា​ មាន​មនុស្ស​ស្លាប់ ១៦​នាក់​ផ្សេងទៀត​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន ២ នៅ​រដ្ឋ​ Andhra Pradesh​ ភាគ​ខាង​ត្បូង​ និង ៦​នាក់​ទៀត​នៅ​មន្ទីរពេទ្យ Gurgaon ជាយក្រុង New Delhi ដោយសារតែ​កង្វះ​អុកស៊ីសែន។​

​រដ្ឋ​ខ្លះ​បាន​និយាយ​រួចហើយ​ថា ​ពួកគេ​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​មនុស្ស​គ្រប់គ្នា​ទេ ​ហើយ​សូម្បីតែ​កិច្ចប្រឹងប្រែង​ដែល​កំពុង​បន្ត​ ដើម្បី​ចាក់​ជូន​ប្រជាជន​អាយុ​លើស​ពី ៤៥​ឆ្នាំ​ក៏​កំពុង​អស់​ដែរ​។ នៅ​ទីក្រុង ​New Delhi​ យ៉ាងហោចណាស់​មាន​មណ្ឌល​ចាក់​វ៉ាក់សាំង​មួយ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អស់​ស្តុក​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        504
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        365
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់

2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm