ជាង៩៦ភាគរយនៃភូមិទាំងអស់ក្នុងខេត្តរតនគិរី មានអគ្គិសនីប្រើប្រាស់គិតត្រឹមឆ្នាំ២០២២

2023/04/04 09:00:04 pm        421

ភ្នំពេញ៖ អភិបាលខេត្តរតនគិរី បានអះអាងថា គិតត្រឹមឆ្នាំ២០២២ ​ការផ្គត់ផ្គង់អគ្គិសនី បាន​គ្រប់ដណ្ដប់ជាង៩៦ភាគរយ ​នៃភូមិទាំងអស់នៅក្នុងខេត្តនេះ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ​ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុង រយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែមេសានេះ បានឱ្យដឹងថា ប្រភពផ្គត់ផ្គង់អគ្គិសនីសម្រាប់ខេត្តរតនគិរី ​មានចំនួន៤ គឺ ​ផលិតក្នុងខេត្ត ​ទិញពីប្រទេសវៀតណាម ខេត្តស្ទឹងត្រែង និងទិញពីអនុស្ថានីយ ដែល​មាន​បន្ទុកប្រើប្រាស់ ២១,១៨MW ដែលអាចផ្ដល់​អគ្គិសនីប្រើប្រាស់​ ចំនួន២៣១ភូមិ ក្នុងចំណោម ២៤៣ភូមិ ស្មើនឹង ៩៦.៦ ភាគរយ​ នៅទូទាំងខេត្ត ។

ឯកឧត្តម បានបន្តថា ​អនុវត្តតាមផែនការអភិវឌ្ឍរយៈ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ​បានកំណត់ចក្ខុវិស័យ គឺ​មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ​សមភាពយេនឌ័រ ​បរិយាប័ន្នល្អ ​និងធានាបានចីរភាពធនធាន ធម្មជាតិជាដើម។

ចក្ខុវិស័យដែលកំណត់នេះ ​បានក្លាយជាផែនទីបង្ហាញគោលបំណង ​គោលដៅយុទ្ធសាស្រ្ត និង​ដំណោះស្រាយ​ជាអាទិភាពនានា ​ដែលជាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ​សម្រាប់ធ្វើសេចក្តី សម្រេច​ចិត្តក្នុងការប្រើប្រាស់ធនធាន​ និង​សក្តានុពល​នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ជា​អាទិភាព របស់ប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ។

ឯកឧត្ដម បានបញ្ជាក់ថា ស្របតាម​គោលនយោបាយ​របស់រាជរដ្ឋាភិបាល ​ក្នុងរយៈពេល៥ឆ្នាំ​កន្លងទៅនេះ ​ខេត្តរតនគិរី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយ​ខិតខំលើកកម្ពស់ការទទួលខុសត្រូវលើការងាររក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ព្រមទាំងការងារ​អភិវឌ្ឍន៍​នៅក្នុងមូលដ្ឋាន​មានភាពរីកចម្រើនពី​មួយឆ្នាំ​ទៅមួយឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm