គ្រូបង្រៀន​នៅ​អង់គ្លេស​ច្រាន​ចោល​ការផ្តល់ប្រាក់​ឈ្នួល​ពី​រដ្ឋាភិបាល​ដោយ​ប្រកាស​ធ្វើ​កូដកម្ម​បន្ថែម​ទៀត​

2023/04/04 09:38:34 pm        472

​អង់គ្លេស៖ ក្រុម​គ្រូបង្រៀន​នៅក្នុង​ប្រទេស​អង់គ្លេស​បាន​ច្រានចោល​យ៉ាង​ដាច់ខាត​ នូវ​ការផ្តល់ប្រាក់​ឈ្នួល​ពី​រដ្ឋាភិបាល​អង់គ្លេស​ក្នុង​គោលបំណង​បញ្ចប់​កូដកម្ម​រំខាន​ជា​បន្តបន្ទាប់​។ សហជីព​របស់​ពួក​គេ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ ទី​៣ មេសា ដោយ​ប្រកាស​ពី​ការ​ដើរ​ចេញពី​ការងារ​ពីរ​ថ្ងៃ​បន្ថែម​ទៀត​។​

​សហជីព​អប់រំ​ជាតិ​ដែល​ជា​សហជីព​អប់រំ​ធំ​បំផុត​របស់​អង់គ្លេស​បាន​និយាយ​ថា ៩៨%​ នៃ​គ្រូបង្រៀន​ដែល​បាន​បោះ​ឆ្នោត​ ក្រោយ​ការណែនាំ​របស់​ខ្លួន​ក្នុង​ការ​ទាត់ចោល​ការ​ផ្ដល់​ប្រាក់​ឈ្នួល​បុគ្គល​ចំនួន ១.០០០​ផោន​តែមួយ​លើក​នៅ​ឆ្នាំនេះ​ ​និង​ការដំឡើង​ប្រាក់​ឈ្នួល​មធ្យម ​៤.៥% នៅ​ក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​បន្ទាប់​។ ​អគ្គលេខាធិការ​នៃ​សហជីព​អប់រំ​ជាតិ​លោកស្រី Mary Bousted និង​លោក Kevin Courtney បាន​និយាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ថា​ ការ​ច្រាន​ចោល​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​ផ្ដល់​ឲ្យ​របស់​រដ្ឋាភិបាល​ គួរតែ​ទុក​រដ្ឋមន្ត្រី​អប់រំ​លោកស្រី​ Gillian Keegan ដោយ​មិនបាច់​សង្ស័យ​ទេ​ថា ​លោកស្រី​នឹង​ត្រូវ​វិលត្រឡប់​មក​តុ​ចរចា​ដោយ​នាំមក​ជាមួយ​នូវ​សំណើ​កាន់តែ​ប្រសើរ​ជាច្រើន​។

​គ្រូបង្រៀន​រាប់​ពាន់​នាក់​ទូទាំង​ចក្រភព​អង់គ្លេស​បាន​ចេញ​ធ្វើ​កូដកម្ម​នៅ​ឆ្នាំនេះ ទាមទារ​ប្រាក់​ឈ្នួល​លើស​ពី​ការ​ចំណាយ​ក្នុង​ពេល​មាន​អតិផរណា​ហក់​ឡើង​ខ្ពស់ ដោយ​បិទទ្វារ​ថ្នាក់រៀន និង​ដាក់​សម្ពាធ​បន្ថែម​លើ​លោក​នាយក​រដ្ឋមន្ត្រី Rishi Sunak ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ​។ សហជីព​នេះ​និយាយថា គ្រូ​បង្រៀន​នឹង​ចេញ​ធ្វើ​កូដកម្ម ​២​ថ្ងៃ​បន្ថែម​ទៀត​នៅ​ថ្ងៃ​ទី​២៧ ខែ​មេសា និង​ថ្ងៃ​ទី​២ ខែ​​ឧសភា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm