អាមេរិក៖ អភិបាលក្រុង New York លោក Eric Adams បានព្រមានថា ក្រុមអាជ្ញាធរនឹងមិនបណ្ដោយឲ្យមានអំពើហិង្សា ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈណាមួយផ្ទុះឡើងឡើយ ក្រោយការឡើងសវនាការរបស់អតីតប្រធានាធិបតីអាមេរិកនៅក្នុងតុលាការតំបន់ Manhattan និងបាននិយាយថា អ្នកទាំងឡាយដែលត្រូវបានរកឃើញថា បានធ្វើសកម្មភាពនោះនឹងត្រូវចាប់ខ្លួន។

ទីក្រុងនេះនឹងត្រៀមទប់ទល់ចំពោះភាពចលាចលនៅបន្ទប់តុលាការ របស់ប្រធានាធិបតីមិនធ្លាប់មាន ខណៈលោក Trump បានធ្វើដំណើរពីរដ្ឋ Florida កាលពីរសៀលថ្ងៃចន្ទដើម្បីប្រឈមនឹងសវនាការនៅចំពោះមុខចៅក្រមលោក Juan Merchan ដែលជាតុលាការយុត្តិធម៌ជាន់ខ្ពស់ស្ដីទីទីក្រុង New York នៅថ្ងៃអង្គារនេះ។ លោក Trump ត្រូវបានបង្ហាញដោយក្រុមគណៈវិនិច្ឆ័យដ៏ធំ ជាប់ពាក់ព័ន្ធករណីបង់លុយបំបិទមាត់តារាភាពយន្តអាសអាភាសនាង Stormy Daniels ចំនួន ១៣ម៉ឺននាក់ ដែលធ្វើឲ្យលោកក្លាយជាប្រធានាធិបតីបច្ចុប្បន្ន ឬអតីតប្រធានាធិបតីអាមេរិកដែលប្រឈមនឹងការចោទប្រកាន់បទឧក្រិដ្ឋបែបនេះ។
មួយថ្ងៃមុនពេលបើកសវនាការ លោក Adams បានប្រាប់ប្រជាពលរដ្ឋទីក្រុង New York ព្រមទាំងអ្នកមកពីរដ្ឋផ្សេងៗឲ្យរៀបចំឥរិយាបថឲ្យបានល្អ។ យើងនឹងមិនបណ្ដោយឲ្យមានអំពើហិង្សា ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈក្នុងរូបភាពណាមួយឡើយ ហើយអ្នកដែលបានប្រព្រឹត្តិសកម្មភាពហិង្សា អ្នកនោះនឹងត្រូវចាប់ខ្លួន និងទទួលខុសត្រូវចំពោះមុខច្បាប់ ទោះអ្នកនោះជាអ្នកណាក៏ដោយ។ លោកថា ចំណែកអ្នកចូលចិត្តបន្ទោសបង្អាប់ខាងនយោបាយមួយចំនួន ដែលគិតថាចង់ចូលមកកាន់ទីក្រុងរបស់យើងនៅថ្ងៃអង្គារនេះ សាររបស់យើងបញ្ជាក់យ៉ាងច្បាស់ និងសាមញ្ញគឺគ្រប់គ្រងខ្លួនឯងឲ្យបាន៕
អត្ថបទ៖ សុខមាន