ប្រទេស​ហុង​ឌុយ​រ៉ា​ស​ដាក់ពង្រាយ​ភ្នាក់ងារ​យោធា​រាប់រយ​នាក់ ដើម្បី​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​

2023/04/04 10:20:33 pm        410

​ហុង​ឌុយ​រ៉ា​ស៖ អាជ្ញាធរ​ហុង​ឌុយ​រ៉ា​ស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​របស់​ប្រទេស​ហុង​ឌុយ​រ៉ា​ស​បាន​ដាក់​ពង្រាយ​ទាហាន​នៅ​ទូទាំង​ប្រទេស ​ជា​ផ្នែក​នៃ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម​ឧក្រិដ្ឋជន ដោយមាន​រូបភាព​ផ្លូវការ​បង្ហាញ​ពី​ទាហាន​រាប់​រយ​នាក់​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ប្រតិបត្តិការ​សម្រាប់​ផែនការ​នេះ​។​

​ចំណាត់​ការ​នេះ​ធ្វើឡើង​បន្ទាប់ពី​ប្រធានាធិបតី​ឆ្វេង​និយម​លោកស្រី Xiomara Castro បាន​អនុវត្ត​ស្ថានភាព​គ្រាអាសន្ន​មួយ​ផ្នែក​កាលពី​ខែ​ធ្នូ​ឆ្នាំមុន​នៅ​ទីក្រុង​ធំៗ​របស់​ប្រទេស ដែល​ដឹកនាំ​ភាគច្រើន​ដោយ​សមាជិក​នគរបាល​។ រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Jose Manuel Zelaya បាន​និយាយ​នៅ​ក្នុង​ពិធី​មួយ​ថា យើង​នឹង​បញ្ចប់​ការ​ជួញដូរ​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ហើយ​ចាប់ខ្លួន​មេដឹកនាំ​ក្រុម​ជន​អន្ធពាល​។

លោក​ពុំបាន​បញ្ជាក់​ពី​ចំនួន​កងទ័ព​ដែល​ចូលរួម​ក្នុង​ការ​ដាក់​ពង្រាយ​ថ្មី​នេះ​ទេ ទោះបីជា​ទាហាន​រាប់​រយ​នាក់​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ពិធី​ចាត់តាំង​នេះ នៅ​ក្នុង​រូបភាព​ដែល​រដ្ឋាភិបាល​ចែក​រំលែក​នៅ​លើ​បណ្តាញ Twitter ក៏ដោយ​។​ ​កងកម្លាំងប្រដាប់អាវុធ​នឹង​ទទួលខុសត្រូវ​ផ្នែក​សន្តិសុខ ​នៅ​ក្នុង​តំបន់​ពាក់កណ្តាល​ទីក្រុង​ចំនួន ៧ របស់​ប្រទេស​ ដែល​ភាគច្រើន​ក្រុម​ជួញដូរ​គ្រឿងញៀន​ធ្វើ​ប្រតិបត្តិការ និង​ជា​កន្លែង​ដែល​ចម្ការ​ស្លឹក​កូកាអ៊ីន​ត្រូវ​បាន​រក​ឃើញ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm