អូស្ត្រាលី៖ ប្រទេសអូស្ត្រាលីបានដាក់បម្រាមលើកម្មវិធី TikTok នៅថ្ងៃអង្គារ ទី៤ ខែមេសានេះ ពីឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធទាំងអស់ជុំវិញការព្រួយបារម្ភអំពីសុវត្ថិភាព ដែលបានក្លាយជាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកចុងក្រោយគេ ក្នុងការចាត់វិធានការប្រឆាំងកម្មវិធីចែករំលែកវីដេអូដែលគ្រប់គ្រងដោយប្រទេសចិន។

បម្រាមនេះបានបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថាប្រទេសចិនអាចប្រើប្រាស់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងប៉េកាំង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance Ltd ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ព្រមទាំងជំរុញរបៀបវារៈនយោបាយរបស់ខ្លួន ដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍សន្តិសុខប្រទេសលោកខាងលិច។ វាក៏នឹងមានហានិភ័យដល់ការបន្តភាពតានតឹងផ្នែកការទូតជាថ្មីរវាងអូស្ត្រាលី និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីអ្វីៗមួយចំនួនបានធូរស្រាលចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Anthony Albanese ចូលកាន់តំណែងកាលពីខែឧសភា។
ដោយមានការដាក់បម្រាមរបស់ប្រទេសអូស្ត្រាលី សមាជិកទាំងអស់នៃអ្វីដែលគេហៅថា សម្ព័ន្ធមិត្តស៊ើបការណ៍សម្ងាត់ Five Eyes រួមមានប្រទេសអូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនូវែលហ្សេឡង់បានហាមឃាត់កម្មវិធីនេះពីឧបករណ៍របស់រដ្ឋាភិបាល។ ប្រទេសបារាំង បែលហ្សិក និងគណៈកម្មការអឺរ៉ុបបានប្រកាសបម្រាមស្រដៀងគ្នានេះដែរ៕
អត្ថបទ៖ ប៊ុនថន